គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ម្ចាស់អាជីវកម្ម រណ្តៅដីយក្ស ជាច្រើន ក្នុងមូលដ្ឋានស្រុកគិរីវង់ កំពុងតែចូលរួមយ៉ាងសកម្ម ក្នុងការបំផ្លិចបំផ្លាញធនធានធម្មជាតិ_វគ្គ១

    ម្ចាស់អាជីវកម្ម រណ្តៅដីយក្ស ជាច្រើន ក្នុងមូលដ្ឋានស្រុកគិរីវង់ កំពុងតែចូលរួមយ៉ាងសកម្ម ក្នុងការបំផ្លិចបំផ្លាញធនធានធម្មជាតិ_វគ្គ១

    ផ្សាយនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១០:៤៤នាទី
    ខេត្តតាកែវ៖ ទូទាំងស្រុកគិរីវង់ ខេត្តតាកែវ មានម្ចាស់រណ្តៅដី យក្ស ជាច្រើនរូប ដោយមានរណ្តៅដី រណ្តៅខ្សាច់ ជាច្រើនកន្លែង កំពុងតែប្រើប្រាស់អាជ្ញាប័ណ្ណអាជីវកម្មរបស់ខ្លួន ដើម្បីចូលរួមចំណែកដ៏សកម្ម ក្នុងការបំផ្លិចបំផ្លាញ សម្បតិ្តធនធានធម្មជាតិ ដោយគ្មានការរំខានដល់មន្ត្រីអាជ្ញាធរពាក់ព័ន្ធមូលដ្ឋានបន្តិចសោះឡើយ។

    តាមប្រភពព័ត៌មានបានឱ្យដឹងថា សព្វថ្ងៃនេះមានឈ្មួញរកស៊ីជីកកាយយកអាចម៍ដីលក់ជាច្រើន ស្ថិតនៅក្នុងមូលដ្ឋានស្រុកគិរីវង់ មានឃុំព្រះបាទជាន់ជុំ ឃុំគិរីចុងកោះ ឃុំសោម និងឃុំផ្សេងទៀត ទូទាំងក្នុងស្រុកគិរីវង់ តាមក្រវាត់ចង្កេះភ្នំ ដោយម្ចាស់អាជីវកម្ម ទាំងអស់នោះ បានប្រើប្រាស់ច្បាប់អនុញ្ញាតពីលោក ស៊ុត ខុន អភិបាលស្រុកគិរីវង់ ដើម្បីយកមកជីកគាស់ កាយរំលើង ព្រៃភ្នំ ដើម្បីបូមយកខ្សាច់ យកថ្ម យកអាចម៍ដីទៅលក់ ដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួន និងបក្សពួកនិយមមួយចំនួន ដោយគ្មានខ្វល់ពីផលប៉ះពាល់ ដល់សម្បត្តិធនធានធម្មជាតិ។

    ករណីនេះពលរដ្ឋជាច្រើនកំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបាក់ស្រុត ការបាត់បង់ធនធានធម្មជាតិ ដូចជាព្រៃឈើ ភ្នំ ធនធានរ៉ែ និងជីវៈចម្រុះជាច្រើនផ្សេងៗទៀត។

    ជុំវិញករណីខាងលើនេះ អភិបាលស្រុកគិរីវង់ លោក ស៊ុត ខុន បានប្រាប់សារព័ត៌មានយើង តាមរយៈទូរស័ព្ទ ថាមូលហេតុ ដែលលោកចេញច្បាប់អនុញ្ញាតឲ្យជីកកាយ ដោយសារតែម្ចាស់អាជីវកម្មទាំងនោះមានដីជាប្លង់រឹង (ដីតាមចង្កេះភ្នំ) ហើយការជីកគាស់កាយជាសិទ្ធិរបស់ម្ចាស់អាជីវកម្មទាំងនោះ គាត់មិនដឹងទេ។

    តាមការលើកឡើងរបស់លោក ស៊ុត ខុន អភិបាលស្រុករូបនេះ ហាក់ដូចជា កំពុងតែបណ្តែតបណ្ដោយឲ្យម្ចាស់អាជីវកម្មទាំងអស់នោះ ធ្វើអ្វីៗ ស្រាប់តែអំពើចិត្ត ពោលគឺ៖ កាយខ្ទិច កាយខ្ទី យ៉ាងណា យ៉ាងណី ក៏មិនខ្វល់។

    ចំណែកឯលោក ផេង វុធ ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តតាកែវ ណេះវិញខាងសារព័ត៌មានយើងមិនអាចសុំការបំភ្លឺបានទេ ពាក់ព័ន្ធទៅនឹងការ ជីកកាយគាស់ ដីភ្នំ រូងយកខ្សាច់ យកថ្ម (ពោលគឺ) ទូរស័ព្ទខលចូល ប្រាប់ថាសារព័ត៌មាន ស្រាប់តែលោក ផេង វុធ រូបនេះ បិទទូរស័ព្ទខលលែងលើក នេះហាក់ដូចជាមានអ្វីលាក់បាំងខ្លាំងមែនទែន។

    ប្រជាពលរដ្ឋជាច្រើនសុំសំណូមពរដល់លោក អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ សូមលោកចាត់មន្ត្រីជំនាញចុះពិនិត្យមើលករណីខាងលើនេះផងទាន ជៀសវាងមានការរិះគន់ពីសំណាក់មហាជនថា ឈ្មួញ និងមន្ត្រី ឃុបខិតគ្នា ជាប្រព័ន្ធ បង្កើតអំពើពុករលួយយកលុយដាក់ហោប៉ៅ៕

    ជុំវិញការចុះផ្សាយខាងលើនេះ ក្រុមការងារសារព័ត៌មានយើង រងចាំការបកស្រាយបំភ្លឺពីមន្ត្រីអាជ្ញាធរពាក់ព័ន្ធ និងឈ្មួញអាជីវកម្មរៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!

    [ទំនាក់ទំនងការិយាល័យនិពន្ធ៖ 0712326664]

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ