ស្រុកព្រៃឈរ៖ សង្វៀនជល់មាន់ និងអាប៉ោង នៅតែបន្តបើកដំណើរការបានយ៉ាងងាយស្រួល ខណៈសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានបង្ក្រាប
ស្រុកព្រៃឈរ៖ សង្វៀនជល់មាន់ និងអាប៉ោង នៅតែបន្តបើកដំណើរការបានយ៉ាងងាយស្រួល ខណៈសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានបង្ក្រាប
ផ្សាយនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១០:១៣នាទីខេត្តកំពង់ចាម៖ ទីតាំងសង្វៀនជល់មាន់ និងអាប៉ោង មួយកន្លែង ស្ថិតនៅឃុំថ្មពូន ស្រុកព្រៃឈរ ដែលគេស្គាល់ថាជារបស់ឈ្មោះ ទូច នៅតែបើកដំណើរការបានយ៉ាងងាយស្រួល ដោយមិនមានការបង្ក្រាបទប់ស្កាត់ពីលោក កែវ ស៊ាងហ៊ាន់ អធិការនគរបាលស្រុក សោះ នេះហាក់ដូចជាមានការលាក់បាំងខ្លាំងមែនទែន។
គួរបញ្ជាក់ថា៖ ទីតាំងល្បែងស៊ីសងខុសច្បាប់មួយកន្លែងនេះក្រុមការងារសារព័ត៌មានយើង បានរាយការណ៍ផ្តល់ព័ត៌មានដល់លោក កែវ ស៊ាងហ៊ាន់ អធិការនគរបាលស្រុក ដោយស្នើសុំឱ្យបង្ក្រាបទប់ស្កាត់ ជារើយៗ តែលោកអធិការរូបនេះ មិនតបមិនឆ្លើយ មិនបង្ក្រាប នេះហាក់ដូចជាបណ្តែតបណ្ដោយខ្លាំងមែនទែន។
ពលរដ្ឋជាច្រើនបានលើកឡើងដោយហួសចិត្តយ៉ាងខ្លាំង ចំពោះសកម្មភាព និង ទង្វើអសមត្ថភាព របស់លោក កែវ ស៊ាងហ៊ាន់ អធិការនគរបាលស្រុកព្រៃឈរ ខណៈល្បែងស៊ីសងខុសច្បាប់ កំពុងប្រមូលផ្ដុំគ្នាលេងបែរជាមិនបង្ក្រាប ពោលគឺ៖ បណ្តែតបណ្ដោយតាមតែអំពើចិត្ត។
ពលរដ្ឋបានបន្តរិះគន់ថា សកម្មភាពរបស់លោក កែវ ស៊ាងហ៊ាន់ អធិការនគរបាលស្រុកព្រៃឈរ កំពុងតែអនុវត្តផ្ទុយពីគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុច ដែលចេញ ដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។
ប្រជាពលរដ្ឋជាច្រើនស្នើសុំដល់លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម សូមលោកស្នងការចាត់មន្ត្រីក្រោមឪវាទ ចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងនេះផងទាន ព្រោះលោកអធិការស្រុកព្រៃឈរ កែវ ស៊ាងហ៊ាន់ មិនហ៊ានបង្ក្រាបល្បែងស៊ីសងមួយកន្លែងនេះទេ៕
No comments