ផ្លូវមួយខ្សែប្រវែង ប្រហែល១០០ម៉ែត្រ ត្រូវបានរងការខូចខាត ដោយសារមេឃភ្លៀងខ្លាំង ធ្វើឱ្យស្ទះលូ បណ្ដាលឲ្យដាច់ផ្លូវជាកង់ៗ ដោយសារ លោក ចៅសង្កាត់ និង អាជ្ញាធរពាក់ព័ន្ធ នៅខណ្ឌកំបូល ទុកចោលមិនអើពើ យូរឆ្នាំមកហើយ
ផ្លូវមួយខ្សែប្រវែង ប្រហែល១០០ម៉ែត្រ ត្រូវបានរងការខូចខាត ដោយសារមេឃភ្លៀងខ្លាំង ធ្វើឱ្យស្ទះលូ បណ្ដាលឲ្យដាច់ផ្លូវជាកង់ៗ ដោយសារ លោក ចៅសង្កាត់ និង អាជ្ញាធរពាក់ព័ន្ធ នៅខណ្ឌកំបូល ទុកចោលមិនអើពើ យូរឆ្នាំមកហើយ
ដោយយោងតាមការត្អូញត្អែរបស់ប្រជាពលរដ្ឋ ដែលរស់នៅសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ នៅត្រង់ចំណុច ទល់មុខក្លោងទ្វារ ផ្សារបុរី ពិភពថ្មីកំបូល១ បានរៀបរាប់ប្រាប់ មកក្រុមអ្នកសារព័ត៌មានថា៖ ផ្លូវមួយខ្សែនេះ បានរងការខូចខាតជាយូរឆ្នាំមកហើយ ហើយអាជ្ញាធរ ចៅសង្កាត់ និងលោកអភិបាលខណ្ឌ កំបូល មិនបានធ្វើការ ជួសជុល និងរៀបចំឲ្យបានល្អ នោះឡើយ។
ប្រជាពលរដ្ឋបានបន្តទៀតថា៖ ពេលភ្លៀងមកម្ដងៗ ធ្វើឱ្យទឹកលិចផ្លូវដាច់ជាកង់ៗ ពិបាកក្នុងការធ្វើដំណើរជាខ្លាំង ហើយមានពេលខ្លះ ក៏មានគ្រោះថ្នាក់ផងដែរ ដោយសារតែ មើលមិនឃើញផ្លូវ ខូងជ្រៅ ឬរាក់ ព្រោះតែទឹកលិចនៅពីលើ។
ហេតុដូច្នេះហើយ បានជា ប្រជាពលរដ្ឋ សំណូមពរដល់ មន្ត្រីមូលដ្ឋាន ជាពិសេស លោក អភិបាលខណ្ឌ កំបូល សូមមេត្តា ពិនិត្យមើល ផ្លូវមួយខ្សែ ប្រវែង ប្រហែល១០០ម៉ែត្រនេះផង ដើម្បីសម្រួល ដល់ការធ្វើដំណើរបស់ប្រជាពលរដ្ឋ ដែលរស់នៅ ក្នុងតំបន់នោះ។
ហើយប្រជាពលរដ្ឋ ក៏បានសំណូមពរទៅដល់លោកអភិបាលរាជធានីភ្នំពេញ សូមមេត្តាជួយត្រួតពិនិត្យមើលនូវផ្លូវមួយខ្សែរនេះដោយក្តីអនុគ្រោះផងទាន៕
No comments