ប្រជាពលរដ្ឋជាច្រើនគ្រួសារប្រមូលផ្តុំគ្នាធ្វើការតវ៉ា ស្នើរសុំអោយម្ចាស់សណ្ឋាគារនិងអាជ្ញាធរដោះស្រាយ បញ្ហាទឹកលូហូរចូលផ្ទះរបស់ពួកគាត់
ប្រជាពលរដ្ឋជាច្រើនគ្រួសារប្រមូលផ្តុំគ្នាធ្វើការតវ៉ា ស្នើរសុំអោយម្ចាស់សណ្ឋាគារនិងអាជ្ញាធរដោះស្រាយ បញ្ហាទឹកលូហូរចូលផ្ទះរបស់ពួកគាត់
ចេញផ្សាយនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៥:០២នាទីភ្នំពេញ៖ នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ត្រង់ចំណុចផ្លូវបេតុងភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ប្រជាពលរដ្ឋជាច្រើនគ្រួសារ បានប្រមូលផ្ដុំគ្នា នៅមុខសណ្ឋាគាមួយកន្លែង ធ្វើការស្នើរសុំអោយម្ចាស់សណ្ឋាគារ និងអាជ្ញាធរពាក់ព័ន្ធ ជួយដោះស្រាយបញ្ហាទឹកលូសណ្ឋាគារ ដែលហូរលើផ្លូវបេតុងចូលលំនៅដ្ឋានពួកគាត់ និងប៉ះពាល់ដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ បុរសវ័យចំណាស់ម្នាក់បានបញ្ជាក់ប្រាប់អង្គភាពសារព័ត៌មានថា ទឹកលូហូរចូលផ្ទះរបស់គាត់រាប់ខែឆ្នាំមកហើយ មិនទាន់មានចំណាត់ការនៅឡើយ ធ្វើឲ្យបាត់បង់សោភ័ណ្ឌភាពតាមដងផ្លូវ និងប៉ះពាល់ដល់បរិស្ថាន ផាសុខភាពរប្រជាជនរស់នៅប្រចាំថ្ងៃជាខ្លាំង។
តាមប្រភពពីប្រជាពលរដ្ឋបានលើកឡើងថា ទឹកលូរបស់សណ្ឋាគារហៀរលិចគម្របលូ លិចផ្លូវបេតុងហូរចាក់ទៅខាងក្រោយ ចូលផ្ទះសម្បែងប្រជាពលរដ្ឋរាប់ខែរាប់ឆ្នាំមកហើយ។
ប្រជាពលរដ្ឋបានស្នើសុំម្ចាស់សណ្ឋាគារ និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីជួយដោះស្រាយបញ្ហាទឹកលូស្អុយ ដែលហូរចូលលំនៅដ្ឋានរបស់ពួកគាត់ ប៉ុន្តែនៅមិនទាន់មានដំណោះស្រាយយ៉ាងណាមួយជូនដល់ប្រជាពលរដ្ឋនៅឡើយ។
ទើបថ្ងៃនេះពលរដ្ឋដែលរស់នៅក្នុងភូមិ កំពុងរងការប៉ះពាល់ បាននាំគ្នាមកខាងមុខ មជ្ឈមណ្ឌលព្រីនស៍ផ្លាហ្សា ដើម្បីធ្វើការតវ៉ាស្នើសុំឱ្យម្ចាស់ទីតាំង ក៏ដូចជាអាជ្ញាធរ ធ្វើការដោះស្រាយបញ្ហានេះជូនពួកគាត់ ដែលរងការប៉ះពាល់ដល់សុខភាព បរិស្ថានស្អាត ទីក្រុងស្អាត និងការរស់នៅរបស់ពួកគាត់ប្រចាំថ្ងៃ ជាពិសេសក្មេងៗ និងចាស់ជរា ដែលបានធ្វើដំណើរឆ្លងកាត់ ប្រឈមគ្រោះថ្នាក់ដោយក្សថាហេតុ។
No comments