គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ស្រុកអង្គស្នួល៖ បើកដំណើរការវិញហើយ ហាងកាហ្វេបង្គប់ល្បែងស៊ីសងខុសច្បាប់ សូមសមត្ថកិច្ចពាក់ព័ន្ធចុះបង្ក្រាបសារជាថ្មីម្ដងទៀតផង

    ស្រុកអង្គស្នួល៖ បើកដំណើរការវិញហើយ ហាងកាហ្វេបង្គប់ល្បែងស៊ីសងខុសច្បាប់ សូមសមត្ថកិច្ចពាក់ព័ន្ធចុះបង្ក្រាបសារជាថ្មីម្ដងទៀតផង

    ផ្សាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១២:១៦នាទី
    ខេត្តកណ្ដាល៖ ហាងកាហ្វេមួយកន្លែងស្ថិតនៅភូមិខ្លាកូន ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល បានបន្តប្រមែប្រមូលផ្ដុំជនញៀនល្បែង មកពពាក់ពពូនគ្នាលេងល្បែងភ្នាល់យ៉ាងគឃ្លើន សារជាថ្មីម្តងទៀតហើយ បន្ទាប់ពីបិទមួយរយៈធំ ពលរដ្ឋសូមឲ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះបង្ក្រាបសារជាថ្មីផង។

    តាមប្រភពព័ត៌មានបានឲ្យដឹងថា៖ ទីតាំងល្បែងស៊ីសងខុសច្បាប់មួយកន្លែងនេះ បានបន្តធ្វើព្យុះភ្លៀងសារជាថ្មីម្តងទៀតហើយ ដោយមួយថ្ងៃៗ ឃើញមានជនញៀនល្បែងគ្រប់វ័យមកពពាក់ពពូនគ្នាលេងយ៉ាងគគ្រឹកគគ្រេង ដោយគ្មានខ្លាចសមត្ថកិច្ចបន្តិចឡើយ។

    ពលរដ្ឋបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះវត្តមានទីតាំងល្បែងស៊ីសង ដែលជ្រោកក្រោមហាងកាហ្វេ ហេតុថា ល្បែងស៊ីសងខុសច្បាប់ទាំងនេះកំពុងតែបង្កបង្កើននូវកំណើនពពួកបទល្មើស ដូចជា លួច ឆក់ ប្លន់ ហិង្សាកាប់សម្លាប់ និងបទល្មើសផ្សេងៗ ជាច្រើនទៀត។

    ចំណែកឯលោក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល ឯណេះវិញ ហាក់ដូចជា រក្សាភាពស្ងៀមស្ងាត់ខ្លាំងណាស់ ខណៈដែលល្បែងស៊ីសងខុសច្បាប់ប្រមូលផ្តុំគ្នាលេងយ៉ាងទ្រហឹងអើងកង ស្រែកហ៊ោកញ្ជ្រៀវ ផ្អើលពេញភូមិបែរជាលោកមិនដឹងមិនឮទៅវិញ។

    ប្រជាពលរដ្ឋជាច្រើនសុំអំពាវនាវស្នើសុំដ៏លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល សូមលោកជួយចាត់កម្លាំងជំនាញចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះសារជាថ្មីម្តងទៀតផងទាន៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ