គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ខណ្ឌមានជ័យ៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ កំពុងបើកដំណើរការលេងដោយចំហរ បែរជាគ្មានការរំខានដល់សមត្ថកិច្ចពាក់ព័ន្ធ

    ខណ្ឌមានជ័យ៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ កំពុងបើកដំណើរការលេងដោយចំហរ បែរជាគ្មានការរំខានដល់សមត្ថកិច្ចពាក់ព័ន្ធ

    ផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១០:១៧នាទី
    ភ្នំពេញ៖ នៅចំណុចភូមិសន្សំកុសល១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្នុងហាងកាហ្វេមួយកន្លែង ដែលគ្មានយីហោ បានប្រមូលផ្ដុំគ្នាបើកលេងល្បែងស៊ីសងខុសច្បាប់ «មាន់ជល់ ហាយឡាយ» យ៉ាងអណាធិបតេយ្យ ដោយគ្មានការរំខានដល់សមត្ថកិច្ចមូលដ្ឋាន។

    ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានខ្សិបប្រាប់សារព័ត៌មានយើងថា ម្ចាស់ហាងកាហ្វេ ដែលគ្មានយីហោមួយកន្លែងខាងលើនេះ កំពុងតែបើកដំណើរការទទួលភ្ញៀវគ្រប់មជ្ឈដ្ឋាន ឲ្យមកប្រមូលផ្តុំគ្នាលេងល្បែងភ្នាល់ដាក់លុយ ដោយគ្មានខ្លាចក្រែងញញើតច្បាប់ឡើយ។

    ប្រភពដដែលបានបន្ត ដោយលើកឡើងថា ម្ចាស់ទីតាំងបនល្បែងខាងលើនេះ ទំនងជាមានអំណាចបារមីខ្លាំងណាស់ ទើបអាចបញ្ជៀស អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនឲ្យហ៊ានបង្ក្រាប។

    ជុំវិញករណីនេះមហាជនជាច្រើនតែងតែសម្តែងការព្រួយបារម្ភចំពោះសុខទុក្ខរបស់ពួកគាត់ ព្រោះកាលណាមានល្បែងស៊ីសងខុសច្បាប់ ប្រាកដជាមានបទល្មើសកើតឡើងជាបន្តបន្ទាប់ជាក់ជាមិនខាន ដូចជាបទល្មើសលួច បទល្មើសឆក់ បទល្មើសប្លន់ និងភាពអសន្តិសុខផ្សេងទៀត។

    ពលរដ្ឋស្នើដល់លោក អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ សូមលោកអធិការដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផង។

    ពលរដ្ឋស្នើសុំដល់លោក ពេជ្រ​ កែវមុន្នី​ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ​ និងជាប្រធានគណៈបញ្ជាការឯកភាព សូមលោកអភិបាលខណ្ឌ ចាត់វិធានការទប់ស្កាត់បទល្មើសខាងលើនេះផងទាន៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ