ស្រុកត្រាំកក់៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ កំពុងតែប្រមូលផ្ដុំគ្នាលេងយ៉ាងអនាធិបតេយ្យ បែរជាសមត្ថកិច្ចមូលដ្ឋានមិនបង្ក្រាប
ស្រុកត្រាំកក់៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ កំពុងតែប្រមូលផ្ដុំគ្នាលេងយ៉ាងអនាធិបតេយ្យ បែរជាសមត្ថកិច្ចមូលដ្ឋានមិនបង្ក្រាប
ខេត្តតាកែវ៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ មាន់ជល់ហាយឡាយ តាមអនឡាញទូរទស្សន៍ មួយកន្លែងស្ថិតនៅឃុំសំរោង ស្រុកត្រាំកក់ខេត្តតាកែវ កំពុងតែប្រមូលផ្ដុំគ្នាលេងយ៉ាងអនាធិបតេយ្យពេញមូលដ្ឋាន បែរជាសមត្ថកិច្ចមិនបង្ក្រាប នេះសង្ស័យតែជាឆ្នាំបាយរបស់លោក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំងកក់ ហើយមើល។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋសុំមិនបញ្ចេញឈ្មោះ និងបានសូមឲ្យសារព័តមានជួយផ្សព្វផ្សាយ បានលើកឡើងទាំងភ័យខ្លាចថា ទីតាំងល្បែងស៊ីសងខុសច្បាប់មួយកន្លែងនេះពុំមានការទប់ស្កាត់បង្ក្រាបពីសមត្ថកិច្ចមូលដ្ឋានណាម្នាក់ឡើយ ដោយមានពេលខ្លះឃើញប៉ូលិសៗជិះម៉ូតូចូលលេងជាមួយបទល្មើសយ៉ាងរំភើយ។
ពលរដ្ឋបានបន្ថែមដោយរិះគន់យ៉ាងខ្លាំងចំពោះសកម្មភាពនិងទង្វើអសមត្ថភាពរបស់លោក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដោយលោកអធិការស្រុករូបនេះមិនព្រមបង្ក្រាបបទល្មើសល្បែងស៊ីសងទាំងនោះសោះ ! នេះហាក់ដូចជាខ្លាចបាត់បង់ផលប្រយោជន៍ខ្លាំងមែនទែន។
ប្រជាពលរដ្ឋជាច្រើនអស់ជំនឿលើអធិការនគរបាលស្រុកត្រាំកក់ទៀតហើយ ដោយសំណូមពរស្នើសុំទៅលោក ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ សូមឲ្យលោកស្នងការជួយដុះក្អែល សិតសក់ធ្វើសរសៃជូនលោក ឌុក ធីយ៉ា អធិការស្រុកដើម្បីកុំឱ្យគាត់ជាប់ត្រគៀកដើរមិនរួច មិនអាចចេញមុខមកបង្ក្រាបបទល្មើស៕
No comments