គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ជនសង្ស័យ ប្រុស ស្រី ជាច្រើននាក់ ត្រូវបានកម្លាំងសមត្ថកិច្ចក្រុងប៉ោយប៉ែត ឃាត់ខ្លួនបានជាបន្តបន្ទាប់ ខណៈបក្សពួកជាច្រើននាក់ទៀតបានរត់គេចខ្លួន

    ជនសង្ស័យ ប្រុស ស្រី ជាច្រើននាក់ ត្រូវបានកម្លាំងសមត្ថកិច្ចក្រុងប៉ោយប៉ែត ឃាត់ខ្លួនបានជាបន្តបន្ទាប់ ខណៈបក្សពួកជាច្រើននាក់ទៀតបានរត់គេចខ្លួន

    ផ្សាយចេញនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង២០:០៧នាទី
    បន្ទាយមានជ័យ៖ ដោយមានការចង្អល់បង្ហាញពីលោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំបញ្ជាផ្ទាល់ដោយលោក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យប្រុសស្រីជាចំនួន០៩នាក់ជាបន្តបន្ទាប់ ខណៈបក្សពួកជាច្រើននាក់ទៀតបានរត់គេចខ្លួន។

    តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១៣:៣០នាទី កម្លាំងជំនាញបានទទួលបណ្ដឹងពីឈ្មោះ ឈិន ហ៊ុន ភេទប្រុស អាយុ ៧៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានដាក់ពាក្យបណ្ដឹង និងរាយការណ៍ថានៅថ្ងៃខែឆ្នាំ ដ៏ដែលវេលាម៉ោង១៣និង១០ នាទី មានជនមិនស្គាល់អត្តសញ្ញាណចំនួន២នាក់មនុស្សប្រុសអាយុប្រហែល១៥ទៅ១៦ឆ្នាំ បានធ្វើសកម្មភាពលួចម៉ូតូរបស់ខ្លួន ដែលខ្លួនទុកនៅខាងមុខផ្ទះដោយបម្រុងយកម៉ូតូដាក់លើឡាន ទៅព្រំ ខេត្តប៉ៃលិនអោយកូនជិះ ហើយម៉ូតូនោះខ្លួនបានដាក់សោរនៅហ្នឹងម៉ូតូមិនបានដកកូនសោរ ពេលនោះខ្លួននៅក្នុងផ្ទះហើយលឺសំលេងបញ្ឆេះម៉ូតូចេញមកក្រៅឃើញជនទាំងពីរនោះជិះចេញ ហើយខ្លួនបានឃើញរត់តាមដែរតែរត់មិនទាន់។

    បន្ទាប់ពីបានទទួលបណ្តឹងរួចកម្លាំងជំនាញ បានចុះទៅដល់កន្លែងកើតហេតុ ឆែកកាំម៉េរ៉ាសុវត្ថិភាព ហើយធ្វើការស្រាវជ្រាវរកជនសង្ស័យ រហូតដល់ម៉ោង១៥និង៣០នាទី កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ និងដកហូតបានម៉ូតូម៉ាកហុងដាហ្សូម័រអ៊ិច ពណ៍ស-ទឹកក្រូច ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខភ្នំពេញ1GJ-1484 លេខតួ៥១០៩៥០០ លេខម៉ាស៊ីន៣១០៩៥០០ ជាម៉ូតូរបស់ជនរងគ្រោះ យកមកអធិការដ្ឋានក្រុងប៉ោយប៉ែតដើម្បីសួរនាំ។

    ជនសង្ស័យចំនួន៣នាក់មាន៖
    -ទី១ ឈ្មោះយឿន សុខជា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរដឹកបាយអោយជនជាតិឥណ្ឌូនេស៊ី។
    -ទី២ ឈ្មោះនី ណារ៉ាក់ ហៅ រ៉ាក់ ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅភូមិព្រៃគប់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរមិនពិតប្រាកដ។
    -ទី៣ ឈ្មោះ ជួន កក្កដា ហៅប៉ូយ ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរដឹកបាយអោយជនជាតិឥណ្ឌូនេស៊ី។

    ជនសង្ស័យទាំងបីនាក់ខាងលើបានឆ្លើយសារភាពថា ពិតជាបានលួចម៉ូតូរបស់ជនរងគ្រោះខាងលើពិតប្រាកដមែន៕

    កម្លាំងជំនាញស្នើសុំឃាត់ខ្លួនជនសង្ស័យទាំងបីអ្នកខាងលើ ដើម្បីកសាងសំណុំរឿងបញ្ជួនតាមនីតិវិធី។

    ក្រោយមកទៀត សមត្ថកិច្ចជំនាញបានសួរនាំពីស្លាកលេខម៉ូតូដែលជនសង្ស័យដោះចោល និងកន្លែងស្នាក់នៅរបស់ជនសង្ស័យខាងលើ កម្លាំងជំនាញបានចុះទៅដល់កន្លែងបន្ទប់ស្នាក់នៅរបស់ជនសង្ស័យ ស្ថិតនៅម្ដុំខាងក្រោយសាលាសង្កាត់ផ្សារកណ្ដាល ពេលដល់បន្ទប់បានឃើញបក្ខពួកជនសង្ស័យនៅក្នុងបន្ទប់មានគ្នា៥នាក់ ក្នុងនោះស្រី២នាក់ ហើយក៏បានយកមកអធិការដ្ឋានដើម្បីសួរនាំ។

    ជនសង្ស័យទាំង៥នាក់រួមមាន៖
    -ទី១ ឈ្មោះឡ សុឃីម ហៅឃីម ភេទស្រី អាយុ២១ឆ្នាំ  ស្នាក់នៅបណ្ដោះអាសន្ន ភូមិសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
    -ទី២ ឈ្មោះ ស្រឿន ចំរើន ហៅប៉ុយ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
    -ទី៣ ឈ្មោះ រី ឆេត ហៅក្រៅ ង៉ោល ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិ ក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
    -ទី៤ឈ្មោះ ម៉េង ម៉ី ហៅក្រៅអាជ្រុយ ភេទប្រុស អាយុ១៥ឆ្នាំ ស្នាក់នៅភូមិ អូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
    -ទី៥ឈ្មោះឈ្មោះ ភារម្យ រក្សា ហៅសាសា ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិ សាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ជាសង្សារបស់ ហ៊ូរ រតនា ហៅចាវ ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិ ភូមិប្រជាធម្មកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ជាមុខសញ្ញាឆក់ និងកាច់កម៉ូតូយ៉ាងសកម្មនៅក្នុងក្រុងប៉ោយប៉ែត ក្រោយមកទៀតឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀតនៅបន្ទប់ជួលផ្លូវស្តង់តាងួន ឈ្មោះស៊ីណា ម៉េងងួន ហៅងួន ភេទប្រុស អាយុ១៥ឆ្នាំ ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

    ជនសង្ស័យទាំង៦នាក់ដែលកម្លាំងជំនាញបានឃាត់ខាងលើនេះ ជាបក្ខពួក និងជាអ្នកសមគំនិតក្នុងអំពើលួច។

    ចំណែកបក្ខពួកផ្សេងទៀតបានរត់គេចខ្លួន រួមមាន៖
    -ទី១ឈ្មោះគាំ ស្រីលីន ភេទស្រី អាយុ១៨ឆ្នាំ ស្នាក់នៅមណ្ឌល១ ស្ថិតក្នុងភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត។
    -ទី២ ឈ្មោះជួង រ៉ាឌី ហៅអាសល់តូច ភេទប្រុស អាយុ១៩ឆ្នាំ ផ្ទះនៅក្រោយផ្សាររ៉ា ស្ថិតក្នុងភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
    -ទី៣ឈ្មោះអាសល់ ធំ ភេទប្រុស ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
    -ទី៤ឈ្មោះអានុន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្រុងសិរីសោភ័ណ្ឌ។
    -ទី៥ឈ្មោះថុល ភេទប្រុស រស់នៅភូមិប្រជាធម្មកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ។ទី៦ឈ្មោះហ៊ូរ រតនា ហៅចាវ  ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិ ភូមិប្រជាធម្មកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត។

    ចំពោះជនសង្ស័យដែលបានរត់គេចខ្លួននេះជាមុខសញ្ញាលួច(កាច់កម៉ូតូ)យ៉ាងសកម្មនៅក្នុងក្រុងប៉ោយប៉ែត ពេលនេះកម្លាំងជំនាញកំពុងស្រាវជ្រាវរកបន្ត និងស្នើសុំដីកាចាប់ខ្លួន។

    កម្លាំងជំនាញស្នើសុំឃាត់ខ្លួនជនសង្ស័យទាំង៩នាក់ខាងលើ ក្នុងនោះស្រីមានចំនួន២នាក់ ដើម្បីកសាងសំណុំរឿងបញ្ជួនតាមនីតិវិធី៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ