ក្រុមបាល់បោះជិះរទេះនារីកម្ពុជា បានយកឈ្នះក្រុមឡាវ ដោយលទ្ធផល ១១ ទល់នឹង ៥
ក្រុមបាល់បោះជិះរទេះនារីកម្ពុជា បានយកឈ្នះក្រុមឡាវ ដោយលទ្ធផល ១១ ទល់នឹង ៥
សម្រាប់ការប្រកួតលើកទី១ លើវិញ្ញាសា ៣នាក់ ទល់នឹង ៣នាក់ នៃការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២នេះ ក្រុមបាល់បោះជិះរទេះនារីកម្ពុជា បានយកឈ្នះក្រុមឡាវ ដោយលទ្ធផល ១១ ទល់នឹង ៥។
វិញ្ញាសាបាល់បោះជិះរទេះនារីនេះ មាន០៤ប្រទេសចូលរួម គឺកម្ពុជា ឡាវ ហ្វីលីពីន និងថៃ ដែលត្រូវធ្វើការប្រកួតវិលជុំ ដោយក្រុមដែលមានពិន្ទុខ្ពស់ជាងគេ គឺក្រុមលេខ១ និងលេខ២ នឹងត្រូវជួបគ្នាដណ្ដើមមេដាយមាស ខណៈក្រុមឈរលេខ៣ និងលេខ៤ នឹងត្រូវជួបគ្នាដណ្ដើមមេដាយសំរឹទ្ធ។
No comments