ឯកឧត្ដម សុខ ប្រសិទ្ធិ តំណាងដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញដឹកនាំប្រតិភូក្រសួងទទួលជំនួបសម្តែងការគួរសមនិងពិភាក្សាការងាររបស់ប្រតិភូសាធារណរដ្ឋកូរ៉េ
ឯកឧត្ដម សុខ ប្រសិទ្ធិ តំណាងដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញដឹកនាំប្រតិភូក្រសួងទទួលជំនួបសម្តែងការគួរសមនិងពិភាក្សាការងាររបស់ប្រតិភូសាធារណរដ្ឋកូរ៉េ
នារសៀលថ្ងៃចន្ទ ១២រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្ដម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិតំណាងដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញដឹកនាំប្រតិភូក្រសួងទទួលជំនួបសម្តែងការគួរសមនិងពិភាក្សាការងាររបស់ប្រតិភូសាធារណរដ្ឋកូរ៉េដឹកនាំដោយ LEE JAE SOON Founding partner of SEOPYEONG នៅសាលប្រជុំព្រះវិហារ ទីស្តីការក្រសួងព័ត៌មាន។
ទន្ទឹមនឹងនេះដែរ SEOPYEONG Law Firm នៃសាធារណរដ្ឋកូរ៉េ បានចុះអនុស្សរណៈនៃកិច្ចព្រមព្រៀងជាមួយ ក្រសួងព័ត៌មាន ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីគម្រោងទំនើបកម្មឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនង នៃព្រះរាជាណាចក្រកម្ពុជា ។ យោងតាមខ្លឹមសារអនុស្សរណៈនៃកិច្ចព្រមព្រៀង ភាគីទាំងពីរនឹងរៀបចំសិក្សាក្នុងការអនុវត្តលើគម្រោងសំខាន់ៗមួយចំនួន ហើយគណៈកម្មាធិការសម្របសសម្រួល ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការអន្តរជាតិក្រសួងព័ត៌មាន បានធ្វើការទំនាក់ទំនងជាមួយភាគីសាធារណរដ្ឋកូរ៉េ ពិគ្រោះយោបល់ជាមួយភាគីទៅវិញទៅមក និងអនុវត្តការងារជាច្រើន។
ជាលទ្ធផល SEOPYEONG Law Firm នៃសាធារណរដ្ឋកូរ៉េ បានដឹកនាំប្រតិភូចំនួន ៨រូប មកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពិភាក្សាអំពីវឌ្ឍនភាពអនុវត្តអនុស្សរណៈ កិច្ចព្រមព្រៀងរវាងភាគីទាំងពីរ៕
No comments