ខណ្ឌឬស្សីកែវ៖ ទីតាំងបនល្បែងខុសច្បាប់មួយកន្លែងបានបើកដំណើរការយ៉ាងរំភើយ ដោយគ្មានសមត្ថកិច្ចមូលដ្ឋានណាម្នាក់ចេញមុខមកបង្ក្រាបឡើយ
ខណ្ឌឬស្សីកែវ៖ ទីតាំងបនល្បែងខុសច្បាប់មួយកន្លែងបានបើកដំណើរការយ៉ាងរំភើយ ដោយគ្មានសមត្ថកិច្ចមូលដ្ឋានណាម្នាក់ចេញមុខមកបង្ក្រាបឡើយ
ភ្នំពេញ៖ ទីតាំងបនល្បែងស៊ីសងខុសច្បាប់ មួយកន្លែង «ភ្នាល់បៀ ភ្នាល់បាល់ ភ្នាល់មាន់ និងល្បែងស៊ីសងខុសច្បាប់ ជាច្រើនប្រភេទទៀត តាមប្រព័ន្ធអនឡាញ» ស្ថិតនៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានបើកដំណើរការបានយ៉ាងរំភើយ ខណៈអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានមើលរំលង នេះដូចជាបណ្តែតបណ្ដោយពេកហើយ។
យោងតាមព័ត៌មាន ដែលក្រុមការងារសារព័ត៌មានយើងទទួល បានពីអ្នកមើលការខុសត្រូវ ក្នុងទីតាំងខាងលើ នៅថ្ងៃទី២៤កក្កដានេះ បានប្រាប់សារព័ត៌មានថា ទីតាំងរបស់ខ្លួននេះបានសុំច្បាប់អនុញ្ញាតត្រឹមត្រូវពីលោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ។ ប៉ុន្តែអ្នកមើលខុសត្រូវរូបនោះ មិនបាន បង្ហាញលិខិតអនុញ្ញាត ដើម្បីផ្តល់ការបំភ្លឺដល់សារព័ត៌មានយើងឡើយ។
ចំណែកឯលោក ឯក ឃុនឌឿន អភិបាលខណ្ឌឬស្សីកែវ ហាក់ដូចជា ចូលរួមយ៉ាងសកម្មក្នុងការរក្សាភាពស្ងៀមស្ងាត់ ព្រោះហេតុថាល្បែងស៊ីសងខុសច្បាប់កំពុងតែកើតឡើងក្នុងដែនគ្រប់គ្រងរបស់ខ្លួនយ៉ាងគគ្រឹកគគ្រេង បែរជាគ្មានចំណាត់ការបង្ក្រាបទប់ស្កាត់។
ប្រជាពលរដ្ឋស្នើសុំដល់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ រង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមមេត្តាចាត់មន្ត្រីជំនាញចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទាន៕
No comments