គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ទីតាំងបើកលេងល្បែងស៊ីសងមាន់ជល់អនឡាញខុសច្បាប់០២កន្លែងកំពុងបើកលេងយ៉ាងសប្បាយព្រោះសមត្ថកិច្ចមិនហ៊ានបង្ក្រាប...

    ទីតាំងបើកលេងល្បែងស៊ីសងមាន់ជល់អនឡាញខុសច្បាប់០២កន្លែងកំពុងបើកលេងយ៉ាងសប្បាយព្រោះសមត្ថកិច្ចមិនហ៊ានបង្ក្រាប...

    ផ្សាយនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង០៨:០៦នាទី
    ខេត្តតាកែវ៖ នាថ្ងៃទី០៨ ខែកក្ដដា ឆ្នាំ២០២២ មានទីតាំងទូរទស្សន៍ជល់មាន់ online ០២កន្លែងផ្សេងគ្នាកំពុងតែបើកលេងយ៉ាងសប្បាយរីករាយចាប់តាំងពីព្រឹករហូតដល់យប់ចាក់លុយភ្នាល់គ្នាទាំងលានៗគេពុំដែលមានឃើញសមត្ថកិច្ចធ្វើការបង្ក្រាបឡើយដែលមានទីតាំង២កន្លែងស្ថិតនៅក្នុងភូមិប៉ែនមាស ឃុំសំរោង និង ភូមិត្រពាំងស្វាយ ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ។

    ប្រភពពីបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិឃុំហួសចិត្តយ៉ាងខ្លាំងចំពោះការបើកល្បែងស៊ីសងក្នុងខាងកាហ្វេទាំងពីរកន្លែងបានយ៉ាងស្រួលច្រើនកុះករដោយសំឡេងហ៊ោ កញ្ជ្រៀវគ្រហឹមអឹងករមានក្រហមខៀវមានតមានរងហាក់បីដូចជាការប្រគំតន្ត្រីដោយមិនញញើតអាជ្ញាធរនិងសមត្ថកិច្ចឡើយ ឬក៏សមត្ថកិច្ចជាខ្នងបង្អែកដែលនៅពីក្រោយចំពោះល្បែងទីតាំងខាងលើនេះបានជាមិនមានវិធានការបង្ក្រាប។

    ចំពោះការបើកល្បែងស៊ីសងទូរទស្សន៍មាន់ជល់ onlineនេះ ប្រជាពលរដ្ឋជាច្រើនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការមើលមិនឃើញរបស់សមត្ថកិច្វ ក្នុងនាមរក្សាសន្តិសុខជូនប្រជាពលរដ្ឋដែលផ្ទុយពីច្បាប់នេះឬភូមិឃុំសុវត្ថិភាព តែផ្ទុយទៅវិញមិនមានការបង្ក្រាបអ្វីឡើយរឹតតែមានការបើកលេងល្បែងស៊ីសងទាំងនេះកំពុងតែរីកដុះដាលជាច្រើនក្នុងទឹកដីស្រុកត្រាំងកក់ពួកគាត់ក៏មានការព្រួយបារម្មណ៍ដែរចំពោះបទល្មើសល្បែងសុីសងនេះ ព្រោះកាលណាមានល្បែងស៊ីសងខុសច្បាប់ បា្រកដជាមាន ចោរលួច ចោរឆក់ ចោរប្លន់ អំពើហិង្សាក្នុងគ្រួសារ និងភាពអសន្តិសុខ ផេ្សងទៀត។

    ជុំវិញករណីលោក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំងកក់ខាងអង្គភាពយើងខ្ញុំបានធ្វើការទំនាក់ទំនងតាមទូរសព្ទនិងតាមតេលេក្រាមដែរប៉ុន្តែមិនមានការឆ្លើយតបឬពន្យល់បកស្រាយប្រាប់មកអ្នកសារព័ត៌មានយើងអ្វីមួយឡើយឬក៏គាត់ជាខ្នងបង្អែកនៅពីក្រោយនឹងបទល្មើសល្បែងស៊ីសងទាំងនេះ ទើបបានជាមិនបង្ក្រាប។

    ពលរដ្ឋសូមសំណូមពរទៅដល់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ សូមេត្តាពិនិត្យមើលមើលកូនចៅក្រោមឱវាទផងចំពោះការបើកល្បែងស៊ីសងមាន់ជល់ online នៅក្នុងភូមិសាស្រ្តខាងលើនេះ៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ