គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
Tuesday, May 20.

Header Ads

k+news+sponsor
  • ព័ត៌មានថ្មីៗ

    ឯកឧត្តម ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច នៃក្រសួងការពារជាតិ និងឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប មកជួប លោក ខឹម វាសនា ដែលបានតាំងខ្លួនជាតួអង្គព្រហ្ម

    PicsArt_09-02-09.05.37
    PicsArt_08-31-02.06.53
    Untitled-1

    ឯកឧត្តម ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច នៃក្រសួងការពារជាតិ និងឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប មកជួប លោក ខឹម វាសនា ដែលបានតាំងខ្លួនជាតួអង្គព្រហ្ម

    ខេត្តសៀមរាប៖ នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២នេះ បានចុះទៅជួបជាមួយ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងប្រជាពលរដ្ឋ ដែលមានការប្រមូលផ្តុំគ្នា នៅភូមិសរសី ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយមានជំនឿ ទៅលើលោក ខឹម វាសនា ដែលបានតាំងខ្លួនជាតួអង្គព្រហ្ម (ពួកអមនុស្ស អំបូរទេវតា) ដោយបានបំផុសបំផុលប្រជាពលរដ្ឋទាំងក្នុងប្រទេស និងក្រៅប្រទេសថានឹងមានគ្រោះរញ្ជួយផែនដី កើតមានទឹកជំនន់ក្នុងពេលឆាប់ៗនេះ ដោយឱ្យប្រជាពលរដ្ឋនាំគ្នាប្រញាប់ប្រញ៉ាល់រត់មកជ្រកកោននៅម្តុំដីចំការរបស់គាត់(ជើងភ្នំគូលែន)នៅខេត្តសៀមរាប ទើបអាចរួចគ្រោះបាន។

    ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានឱ្យដឹងថា នៅក្នុងជំនួបនោះ អាជ្ញាធរខេត្តសៀមរាបបានឱ្យលោក ខឹម វាសនា រំសាយការជួបជុំគ្នានេះ ហើយត្រូវរួមគ្នាថែទាំសុមាលភាពរបស់ប្រជាពលរដ្ឋ ការធ្វើអនាម័យ ការហូបចុក និងថែរក្សាសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។ ពាក់ព័ន្ធការរំសាយការជួបជុំនេះ លោក ខឹម វាសនា សុំបញ្ចប់នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ហើយចំពោះការថែទាំសុខុមាលភាពរបស់ប្រជាពលរដ្ឋ លោកបានយល់ព្រមតាមការណែនាំរបស់អាជ្ញាធរខេត្ត។ ឯកឧត្តមបន្តថា ចំពោះការសុំបញ្ចប់នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ អាជ្ញាធរមិនទាន់ឯកភាពយ៉ាងណានោះទេ តែជាចំបង គឺយើងសុំឱ្យមានកម្លាំងការពារផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ និងវិធានសុខាភិបាល ជូនប្រជាពលរដ្ឋ។

    បន្ថែមពីលើនេះ អាជ្ញាធរខេត្តបានប្រាប់ឲ្យលោក ខឹម វាសនា ផ្អាក និងឈប់ធ្វើសកម្មភាពបំផុសបំផុលពាក្យទំនាយថា «បាងកករលំ ភ្នំពេញរលាយ ព្រៃនគរខ្ចាត់ខ្ចាយ សម្បូរសប្បាយនគរវត្ត» នេះទៀត ព្រោះវាធ្វើឱ្យប្រជាពលរដ្ឋចលាចល និងខាតបង់ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ ហើយឯកឧត្តមអភិបាលខេត្ត ក៏បញ្ជាក់ និងសូមឱ្យប្រជាពលរដ្ឋ កុំច្រលំថាមកចូលរួមអាចបានដីនៅរុនតាឯក។

    ដោយឡែកប្រជាពលរដ្ឋដែលមកដល់ទីនេះ ភាគច្រើនមកពីបណ្តាខេត្តផ្សេងៗជាលក្ខណៈគ្រួសារដោយមានទាំងក្មេងតូចៗផង រួមទាំងមានចានឆ្នាំង មុង ភួយ កន្ទេល ខ្នើយ និងរបស់របរប្រើប្រាស់ផ្សេងៗផង សរុបជាង១៥,០០០នាក់៕

    FB_IMG_1661657420445
    FB_IMG_1661657427708
    FB_IMG_1661657448320
    FB_IMG_1661657455443
    FB_IMG_1661657457811
    FB_IMG_1661657464232
    FB_IMG_1661657466984

    Post Top Ad

    Post Bottom Ad

    Kangmeas
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ