គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ដេប៉ូបូមខ្សាច់មួយកន្លែង អួតអាងតែមានច្បាប់ កំពុងតែមមាញឹកជាខ្លាំង ក្នុងការបូមខ្សាច់ចេញពីបាតស្ទឹង ដោយមិនខ្វល់ពីផលប៉ះពាល់

    ដេប៉ូបូមខ្សាច់មួយកន្លែង អួតអាងតែមានច្បាប់ កំពុងតែមមាញឹកជាខ្លាំង ក្នុងការបូមខ្សាច់ចេញពីបាតស្ទឹង ដោយមិនខ្វល់ពីផលប៉ះពាល់

    កំពង់ឆ្នាំង៖ ដេប៉ូបូមខ្សាច់មួយកន្លែងស្ថិតនៅភូមិដូនម៉ៅ ឃុំចោងមោង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កំពង់តែមមាញឹកយ៉ាងខ្លាំងក្នុងការឃួងបូម ខ្សាច់ចេញពីបាតស្ទឹង ដោយគ្មានខ្វល់ពីផលប៉ះពាល់ដល់បរិស្ថាន ដូចជាការបាក់ស្រុត ដីប្រជាពលរដ្ឋបន្តិចសោះឡើយ។

    តាមប្រភពព័ត៌មានពីពលរដ្ឋបានឲ្យដឹងថា ការដ្ឋានបូមខ្សាច់មួយកន្លែងខាងលើកំពុងតែមមាញឹកយ៉ាងខ្លាំងចំពោះសកម្មភាពបូមឃួង យករ៉ែខ្សាច់ចេញពីបាត់ស្ទឹង ដោយគ្មាន អាជ្ញាធរនិងមន្ត្រីជំនាញពាក់ព័ន្ធណាម្នាក់ចេញមុខចុះមកពិនិត្យបន្តិចសោះឡើយ។

    ប្រភពព័ត៌មានដដែលបានបន្ថែមទៀតថា មិនត្រឹមតែបូមខ្សាច់ដោយគ្មានខ្វល់ពីបញ្ហាបាក់ស្រុតនោះទេ ដេប៉ូមួយនេះប្រើប្រាស់រថយន្តខ្នាតយក្សធំៗ បើកបរគ្មានគោរពតាមគោលការណ៍ច្បាប់ ធ្វើឱ្យខ្សាច់ធ្លាក់រាយប៉ាយពាសពេញផ្លូវ បង្កឱ្យខូចខាតបាត់ស្រុតផ្លូវ បង្កការភ័យខ្លាចចំពោះការធ្វើដំណើររបស់ពលរដ្ឋ។

    បើយោងតាមការបំភ្លឺតាមរយៈទូរស័ព្ទពីលោកស្រីម្នាក់ ដែលជាមេការរបស់ដេប៉ូលបូមខ្សាច់ បានអះអាងថា ដេប៉ូបូមខ្សាច់របស់ខ្លួនមានច្បាប់អនុញ្ញាតត្រឹមត្រូវ និងអះអាងថា ម្ចាស់ដេប៉ូរបស់ខ្លួនជាអ្នកធ្វើផ្លូវ ទោះបីជាមានការខូចខាតផ្លូវក៏ម្ចាស់ដេប៉ូគាត់ជាអ្នកធ្វើ ដែរ។ លោកស្រីដែលជាមេការរូបនោះបានបញ្ជាក់ ដោយរិះគន់ទៅអាជ្ញាធរ ដែនដី ថា អាជ្ញាធរភូមិឃុំមិនមានការអភិវឌ្ឍផ្លូវទាំងនោះទេ គឺមានតែម្ចាស់ដេប៉ូរបស់គាត់ទេជាអ្នកធ្វើផ្លូវទាំងអស់ ដូច្នេះហើយខូចក៏ខូចទៅ ចាំធ្វើឡើងវិញ។

    មេការដដែលរូបនោះ បានបញ្ជាក់ដោយសំអាងអំណាចក្តែងៗថាបើសិនជាសារព័ត៌មានហ៊ានផ្សាយពីការបូមខ្សាច់របស់គាត់ក៏ផ្សាយចុះ ព្រោះថៅកែគាត់មិនខ្លាចនោះទេ ព្រោះគាត់អាងមានច្បាប់ អនុញ្ញាត និងអាងថាជាអ្នកធ្វើផ្លូវ មិនតែប៉ុណ្ណោះ មេការរូបនោះ និយាយថា ចង់ទៅដល់ក្រសួងក៏បានដែរ។ នេះហើយជាចរឹកអ្នកមានអំណាចលុយ រកស៊ីទទួលប្រយោជន៍តែឯង មិនខ្វល់ពីបញ្ហាសុខភាពសុវត្ថិភាពសាធារណៈ បាក់ស្រុតនោះទេ ពោលគឺធ្វើអ្វីៗស្រាចតែអំពើចិត្ត។

    ជុំវិញទៅនឹងច្បាប់អនុញ្ញាត អាជីវកម្ម មេការដេប៉ូបូមខ្សាច់នោះ មិនហ៊ានបង្ហាញឲ្យសារព័តមានយើងឃើញនោះទេ ព្រោះឲ្យទៅសួរថៅកែគាត់ទៅ បើចង់ដឹង។

    បើយោងតាមប្រភពខ្លះៗ បានខ្សឹបខ្សៀវថា ដេប៉ូបូមខ្សាច់មួយកន្លែងនេះ ពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវនោះទេ ពោលគឺ លួចលាក់បូមជាពិសេសពេលយប់។

    ករណីនេះប្រជាពលរដ្ឋជាច្រើនក៏បានលើកឡើងដែរថាលោក សូត្រ សង់ អភិបាលស្រុក​ទឹកផុស ហាក់ដូចជាប្រងើយកន្តើយខ្លាំងណាស់ចំពោះបញ្ហានេះ ។

    ប្រជាពលរដ្ឋជាច្រើនស្នើសុំដល់លោក លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង ហើយនិងលោក អ៊ុក រស់ ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តកំពង់ឆ្នាំង សូមជួយដឹកនាំកម្លាំងជំនាញចុះពិនិត្យមើលការដ្ឋានបូមខ្សាច់ទាំងនោះផងទាន៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ