គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ស្រុកទឹកផុស៖ ទីតាំងបទល្មើសល្បែងខុសច្បាប់ កំពុងតែបើកដំណើរការបានយ៉ាង រំភើយ សង្ស័យសមត្ថកិច្ចមូលដ្ឋានបើកភ្លើងខៀវ

    ស្រុកទឹកផុស៖ ទីតាំងបទល្មើសល្បែងខុសច្បាប់ កំពុងតែបើកដំណើរការបានយ៉ាង រំភើយ សង្ស័យសមត្ថកិច្ចមូលដ្ឋានបើកភ្លើងខៀវ

    នៅក្នុងមូលដ្ឋានស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលជាដែនសមត្ថកិច្ចរបស់លោក ខែម វិបុល អធិការនគរបាលស្រុក សម្បូរទៅដោយបនល្បែងស៊ីសងភ្នាល់ មាន់ជល់ ដាក់លុយខុសច្បាប់ តាមប្រព័ន្ធអនឡាញទូរទស្សន៏ បើកដំណើរការតាមហាងកាហ្វេបានដោយរំភើយ។

    តាមប្រភពព័ត៌មានពីពលរដ្ឋបានបញ្ជាក់ថានៅចំណុចផ្ទះហាងកាហ្វេនៅឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កំពុងតែបើកដំណើរការបានយ៉ាងរលូន ហើយក៏គ្មានការបង្ក្រាបទប់ស្កាត់ពី សមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន។

    យោងតាមសំដីដ៏ថ្លោះ របស់អ្នកមើលការខុសត្រូវ ក្នុងទីតាំងបនល្បែងនោះ បានលើកឡើងដោយពើងទ្រូងថា «មិនខ្លាចអ្នកណានោះទេ ចង់ព័ត៌មានណាផ្សាយៗទៅ មិនខ្លាចអ្វីទាំងអស់» ។ បើតាមការលើកឡើងពីអ្នកមើលការខុសត្រូវចំពោះបនល្បែងស៊ីសងភ្នាល់លុយខុសច្បាប់ខាងលើនោះ បើស្តាប់ទៅព្រឺសម្បុរខ្ញាក ព្រោះបើមើលទំនងជាមានបារមីខ្លាំងពូកែណាស់ហើយ ទើបមិនខ្លាចអ្វីសោះ។

    ប្រជាពលរដ្ឋដែលរកស៊ីម្តុំនោះបាននិយាយ តៗគ្នា ដោយលើកឡើងថាល្បែងស៊ីសងខុសច្បាប់ពេញភូមិឃុំ ស្រែកហ៊ោរកញ្ជ្រៀវ ទ្រហឹងអឺងកងលាយឡំជាមួយ ខៀវក្រហម ខៀវក្រហម លេងភ្នាល់ដាក់លុយដោយ ចំហរ បែរជាមិនមានសមត្ថកិច្ចណាម្នាក់ចេញមុខមកបង្ក្រាប។ ពលរដ្ឋក៏សង្ស័យថាទំនងជាការបើកភ្លើងខៀវ ពីសមត្ថកិច្ចមូលដ្ឋានទើបមិនហ៊ានបង្ក្រាប ព្រោះខ្លាចបាត់បង់ប្រយោជន៍។

    ពលរដ្ឋបានសម្តែងក្តីព្រួយបារម្ភជាខ្លាំងចំពោះវត្តមានល្បែងស៊ីសងខុសច្បាប់ទាំងនោះ ដែលកំពុង ពង្វក់ពលរដ្ឋខ្មែរឲ្យឈ្លក់វង្វេង លេងល្បែងអបាយមុខ ជាហេតុនាំឲ្យមានបទល្មើសចោរលួច ចោរឆក់ ចោរកាប់ប្លន់ និងអំពើហិង្សាក្នុងគ្រួសារ ជាដើម។

    ប្រជាពលរដ្ឋសូមអំពាវនាវស្នើសុំដល់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង សូមលោកស្នងការខេត្តមេត្តាជួយប្រាប់លោក ខែម វិបុល អធិការស្រុកទឹកផុស ចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋានរបស់ខ្លួនផងទាន ដើម្បីភូមិឃុំមានសុវត្ថិភាព៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ