សាលាអន្តរជាតិអាមេរិកកាំង បានធ្វើឃឿនផ្លូវ រំលោភបំពានលើចំណីផ្លូវ បណ្តាលឱ្យអ្នកធ្វើដំណើរបើកប៉ះដួលស្លាប់ យ៉ាងអាណោចអាធ័ម សូមមន្ត្រីជំនាញពាក់ព័ន្ធ គ្រប់ស្ថាប័នជួយអន្តរាគមន៍ដោះស្រាយផង
សាលាអន្តរជាតិអាមេរិកកាំង បានធ្វើឃឿនផ្លូវ រំលោភបំពានលើចំណីផ្លូវ បណ្តាលឱ្យអ្នកធ្វើដំណើរបើកប៉ះដួលស្លាប់ យ៉ាងអាណោចអាធ័ម សូមមន្ត្រីជំនាញពាក់ព័ន្ធ គ្រប់ស្ថាប័នជួយអន្តរាគមន៍ដោះស្រាយផង
ភ្នំពេញ៖ អ្នកធ្វើដំណើរនិងប្រជាពលរដ្ឋនៅតំបន់ កន្លែងកើតហេតុបានត្អូញត្អែរថា សាលាបង្រៀនអន្តរជាតិអាមេរិកាំង ស្ថិតនៅភូមិស្ពាន សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កំពុងសាងសង់ឃឿនរំលោភលើចំណីផ្លូវ ជាហេតុឱ្យមានអ្នកធ្វើដំណើរបើកបរបុកប៉ះដួលបណ្តាលឱ្យបែកក្បាលស្លាប់យ៉ាងអាណោចអាធ័ម។
តាមប្រភពព័ត៌មានពីពលរដ្ឋដែលរស់នៅក្បែរនោះ បានលួចប្រាប់សារព័ត៌មានយើងថា ចំណុចឃឿនចិញ្ចើមផ្លូវ ត្រង់មុខសាលាអន្តរជាតិអាមេរិកាំង ខាងលើនេះ មានករណីអ្នកធ្វើដំណើរបើកបរប៉ះដួលជាញឹកញាប់ ជាច្រើនលើកច្រើនសារ និងមានអ្នករបួសតិចតួចច្រើនណាស់នៅពេលយប់ តែមិនដែលឃើញអាជ្ញាធរពាក់ព័ន្ធនៅមូលដ្ឋានណាចាប់អារម្មណ៍ពីបញ្ហាទាំងអស់នេះទេ (ពោលគឺ៖បណ្តែតបណ្ដោយខ្លាំងមែនទែន)។
ទៀតសោតកាលយប់ពីថ្ងៃ០២ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១២រំលងអធ្រាត្រ កន្លងទៅថ្មីនេះមានករណីពលរដ្ឋបើកបរម៉ូតូប៉ះជាមួយឃឿនផ្លូវ ដែលសាលាបានធ្វើរំលោភបំពានចំណីផ្លូវ បណ្តាលឲ្យដួលបោកក្បាលស្លាប់យ៉ាងអាណោចអាធ័មពេលយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។
ពលរដ្ឋជាច្រើនក៏បានសម្តែងនូវក្តីព្រួយបារម្ភជាខ្លាំងចំពោះចិញ្ចើមឃឿនដែលសាលាបានសាងសង់រំលោភបំពានលើចំណីផ្លូវ ព្រោះមិនដឹងថាត្រូវមានជនរងគ្រោះប៉ុន្មានម្នាក់ទៀតនោះទេដែលត្រូវមកដួលស្លាប់នៅចំណុចមុខសាលារៀននេះ។
ករណីនេះដែរជនរងគ្រោះ និងមហាជនជាច្រើន សូមអំពាវនាវទទូចស្នើដល់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ជូន សូមមេត្តាជួយអន្តរាគមន៍ករណីសាលាធ្វើឃឿនរំលោភបំពានលើចំណីផ្លូវ និងបានបណ្ដាលឱ្យជនរងគ្រោះប៉ះដួលស្លាប់ខាងលើនេះផងទាន៕
No comments