ហាងកាហ្វេដ៏ធំស្គឹមស្កៃ នៅស្រុកអង្គរជ័យ កំពុងតែបង្កបង្កើតបទល្មើសល្បែងស៊ីសងខុសច្បាប់យ៉ាងអណាធិបតេយ្យ បែរជា មិនរំខានដល់សមត្ថកិច្ចពាក់ព័ន្ធ
ហាងកាហ្វេដ៏ធំស្គឹមស្កៃ នៅស្រុកអង្គរជ័យ កំពុងតែបង្កបង្កើតបទល្មើសល្បែងស៊ីសងខុសច្បាប់យ៉ាងអណាធិបតេយ្យ បែរជា មិនរំខានដល់សមត្ថកិច្ចពាក់ព័ន្ធ
ខេត្តកំពត៖ ទីតាំងហាងកាហ្វេដ៏ធំស្គឹមស្គៃមួយកន្លែង ស្ថិតនៅភូមិខ្វាវ ឃុំចំបុី ស្រុកអង្គរជ័យ ខេត្តកំពត កំពុងតែបង្កបង្កើតប្រមូលផ្ដុំជនញៀនល្បែង ឲ្យមក លេងល្បែងភ្នាល់ មាន់ជល់ តាមប្រព័ន្ធទូរទស្សន៍អនឡាញ បានយ៉ាងរលូន ដោយគ្មានការរំខានដល់សមត្ថកិច្ចពាក់ព័ន្ធ នេះសង្ស័យតែជាឆ្នាំងបាយ របស់លោកមេប៉ុស្តិ៍នគរបាលឃុំចំបុី ទើបបានជាបើកដំណើរការបានដោយរលូន។
តាមប្រភពព័ត៌មាន ដែលសារព័ត៌មានយើងទទួលបាន ឃើញថាទីតាំងខាងលើនេះ កំពុងប្រើប្រាស់មធ្យោបាយបើកហាងលក់កាហ្វេ ដើម្បីបំភ័ន្តភ្នែកសមត្ថកិច្ច និងមហាជន តែធាតុពិតលួចលាក់បង្កប់បទល្មើស ល្បែងស៊ីសងខុសច្បាប់ដ៏ធំ។
បញ្ហានេះពលរដ្ឋថាសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានក៏មិនមានការបង្ក្រាបទប់ស្កាត់ នេះហាក់ដូចជាប្រងើយកន្តើយខ្លាំងណាស់ចំពោះបញ្ហានេះ ព្រោះវាជាបទល្មើសជាការបង្កបង្កើននូវកំណើនពលរដ្ឋក្រីក្រ និងកំណើនចោរកម្ម ដូចជាគ្រឿងញៀនជាដើម ដោយសារតែល្បែងស៊ីសងខុសច្បាប់នេះឯង ដូចពាក្យចាស់ថា អ្នកឈ្នះមុខខ្លាញ់អ្នកឈ្នះមុខសេះទាល់តម្រិះបើ មិនលួចក៏ប្លន់ ! មិនគួរណាសមត្ថកិច្ចមើលរំលងនោះទេ។
ប្រជាពលរដ្ឋស្លូតត្រង់ជាច្រើនសំណូមពរដល់លោកវរសេនីយ៍ឯក ហ៊ន ប៊ុនសុីដេត អធិការនគរបាលស្រុកអង្គរជ័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពត សូមជួយដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ ដែលជ្រកកោនក្រោមម្លប់កាហ្វេនេះផង ដើម្បីភូមិឃុំមានសុវត្ថិភាព និងជៀសវាងមានការរិះគន់ថាលោកអធិការត្រូវរ៉ូវគ្នាជាមួយបទល្មើស៕
No comments