គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ទីតាំងបើកបទល្បែងស៊ីសងតាមប្រព័ន្ធអនឡាញដ៏ធំមួយ កំពុងតែដំណើរការ យ៉ាងរលូនសមត្ថកិច្ចហាក់បីដូចជាមិនដឹង

    ទីតាំងបើកបទល្បែងស៊ីសងតាមប្រព័ន្ធអនឡាញដ៏ធំមួយ កំពុងតែដំណើរការ យ៉ាងរលូនសមត្ថកិច្ចហាក់បីដូចជាមិនដឹង

    ទីតាំងបើកបនល្បែងស៊ីសងតាមប្រព័ន្ធអនឡាញដ៏ធំមួយ ដែលស្ថិតនៅក្នុង ភូមិពាលញែក 1 សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ តើសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន មានបានដឹងដែរឬទេ នៅកន្លែងបើកបនល្បែងស៊ីសងនេះ

    តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ទីតាំងបើកបនល្បែងស៊ីសងតាមប្រព័ន្ធអនឡាញដ៏ធំមួយនេះ បានបើកដំណើរការ អស់រយៈពេលជាយូរមកហើយ ក៏ប៉ុន្តែ មិនឃើញមានសមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធចុះមកបង្ក្រាបនិងណែនាំនៅទីតាំងខាងលើនេះឡើយ បណ្ដាលឲ្យមានការលេងល្បែង យ៉ាងអាណាធិបតេយ្យ បង្កជាសំឡេង ហ៊ូរកញ្ជ្រៀវទ្រហឹងអឹងកង គួរឱ្យរំខាន។ ប្រហែលជាម្ចាស់ បនល្បែង ខាងលើនេះ មិនខ្លាចញញើតនិងច្បាប់ ទេមើលទៅ ទើបបានជាហ៊ានបើកលេងល្បែង យ៉ាងរំភើយដូច្នេះ

    ចំណែកឯខាងសមត្ថកិច្ចនិងអាជ្ញាធរភូមិឃុំ ប្រហែលជា ខ្លាចអំណាចម្ចាស់បនល្បែងខាងលើនេះទេដឹងទើបបានជាមិនបង្ក្រាប បើដូច្នេះមែន ទុកឲ្យម្ចាស់បទល្បែងខាងលើនេះ ធ្វើជាមេប៉ុស្តិ៍ មេភូមិ មេឃុំវិញម្ដងទៅ ពីព្រោះ ការបើកបរល្បែងស៊ីសងនេះ សូម្បីតែ អ្នកធ្វើដំណើរតាមផ្លូវ ក៏អាចមើលឃើញយ៉ាងច្បាស់ក្រឡែត ចុះហេតុអ្វី បានជាមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធក្នុងភូមិឃុំ មិនបានឃើញ តើគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៧ចំណុចឲ្យអ្នកណាជាអ្នកអនុវត្ត បើមន្ត្រីពាក់ព័ន្ធ ដែលជាដែនសមត្ថកិច្ចរបស់ខ្លួន មិនធ្វើការបង្រ្កាបនិងមិនអនុវត្ត។

    ប្រជាពលរដ្ឋក៏បានសំណូមពរដល់លោកអធិការក្រុង ពោធិ៍សាត់ ក៏ដូចជាមន្ត្រីពាក់ព័ន្ធ សូមឱ្យចុះមកបង្រ្កាប និងធ្វើការណែនាំ ដល់ម្ចាស់បនល្បែងខាងលើនេះផង ពីព្រោះថា ប្រជាពលរដ្ឋមានការព្រួយបារម្ភ ខ្លាចក្រែង មានចោរលួច ឆក់ ភ្លន់ និងអំពើ ហឹង្សារ ដែលអាចកើតមានឡើង ដោយសារតែការលេងល្បែង និងញៀនល្បែង របស់អ្នកដែលចូលលេងទាំងអស់នេះ៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ