ដេប៉ូបូមខ្សាច់ចែកចាយ នៅបណ្តោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម កំពុងតែគំរាមកំហែងដល់អាយុជីវិតអ្នកធ្វើដំណើរ សូមមន្ត្រីពាក់ព័ន្ធជួយអន្តរាគមន៍ផង
ដេប៉ូបូមខ្សាច់ចែកចាយ នៅបណ្តោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម កំពុងតែគំរាមកំហែងដល់អាយុជីវិតអ្នកធ្វើដំណើរ សូមមន្ត្រីពាក់ព័ន្ធជួយអន្តរាគមន៍ផង
ផ្សាយចេញនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១១:២១នាទីភ្នំពេញ៖ ប្រជាពលរដ្ឋជាច្រើនដែលធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ស្នើរសុំឱ្យអាជ្ញាធរ និងមន្ត្រីជំនាញ ពាក់ព័ន្ធមេត្តាចុះមកពិនិត្យមើលផ្លូវជាតិលេខ២ចំណុចមុខដេប៉ូបូមខ្សាច់ ចែកចាយ ផង ព្រោះកំពុងត្រូវបានខូចខាតខ្ទេចខ្ទី ដោយសារ រថយន្តដឹកខ្សាច់ខ្នាតយក្សរបស់ដេប៉ូខ្សាច់បើកដឹកបំផ្លាញខ្ទេចខ្ទី ជន់លិចផ្លូវជាទឹក ហូរជ្រោះ រអិល ដួល ដល់អ្នកធ្វើដំណើរ ជាក់ស្តែងនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ យប់មិញនេះ មានករណីពលរដ្ឋរអិលដួលម៉ូតូ យ៉ាងអនោចអធ័ម។
បញ្ហានេះដែរធ្វើឱ្យប្រជាពលរដ្ឋអ្នកធ្វើដំណើរជាច្រើន កំពុងតែមានការភ័យខ្លាចយ៉ាងខ្លាំងចំពោះការធ្វើដំណើររបស់ពួកគាត់ ព្រោះកន្លងមកមានករណីដួលជាញឹកញាប់ នៅចំណុចខាងលើ ដូចជាយប់មិញជាដើម ដួលដាច់ផ្ងារ ដោយសារតែផ្លូវចំណុចនេះគ្មានសុវត្ថិភាព ព្រោះរថយន្តដឹកខ្សាច់ហូរទឹករំអិលពេញផ្លូវ។
ប្រជាពលរដ្ឋអ្នកធ្វើដំណើរ បានរអ៊ូរទាំទៀតថា ផ្លូវចំណុចមុខដេប៉ូបូមខ្សាច់មួយកន្លែងនេះ កំពុងតែគំរាមកំហែងដល់អាយុជីវិតអ្នកធ្វើដំណើរ និងសុំអំពាវនាវដល់មន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យមើល ដេប៉ូមួយកន្លែងនេះផង កុំឲ្យធ្វើអ្វីៗស្រាចតែអំពើចិត្ត មិនគិតពីសុវត្ថិភាពសាធារណៈ។
ប្រជាពលរដ្ឋសូមសំណូមពរដល់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងមន្ត្រីក្រសួងស្ថាប័នពាក់ព័ន្ធ នានា សូមមេត្តាជួយអន្តរាគមន៍ករណីខាងលើនេះផងទាន៕
No comments