គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    តើមូលហេតុអ្វី បានជា អាជ្ញាធរ និង សមត្ថកិច្ច ក្រុងសៀមរាប មិនបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់ នៅក្នុងមូលដ្ឋានរបស់ខ្លួន_វគ្គ១

    តើមូលហេតុអ្វី បានជា អាជ្ញាធរ និង សមត្ថកិច្ច ក្រុងសៀមរាប មិនបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់ នៅក្នុងមូលដ្ឋានរបស់ខ្លួន_វគ្គ១

    ខេត្តសៀមរាប៖ នៅតាមបណ្តាលហាងកាហ្វេជាច្រើនកន្លែង ទូទាំងក្រុងសៀមរាប សម្បូរទៅដោយការបង្កបង្កើតបទល្មើស ល្បែងស៊ីសងខុសច្បាប់ មាន់ជល់ហាយឡាយ តាមប្រព័ន្ធអនឡាញទូរទស្សន៍ ដែលសុទ្ធតែជាអំពើល្មើសច្បាប់ ដែលរាជរដ្ឋាភិបាលកម្ពុជា ឲ្យបង្ក្រាបខានតែបាន។

    ក្នុងករណីនេះដែរ ខាងសារព័ត៌មានយើង សង្កេតឃើញថា អាជ្ញាធរ និងសមត្ថកិច្ច ក្រុងសៀមរាប ដែលមានលោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប ហើយនិងលោក ដា ចំរើន អធិការនគរបាលក្រុងសៀមរាប មិនមានវិធានការបង្ក្រាបបទល្មើសខុសច្បាប់ទាំងអស់នោះសោះ នេះហាក់បីដូចជាបណ្តែតបណ្ដោយខ្លាំងមែនទែន។

    តាមប្រភពព័ត៌មានពីពលរដ្ឋមួយចំនួន ក៏បានលើកឡើង ដែរថា «បើសិនជាមិនមានការបើកដៃពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ក៏ បទល្មើសល្បែងស៊ីសងខុសច្បាប់ ទាំងអស់នេះ មិនអាចបើកដំណើរការបានដោយរលូនល្អយ៉ាងនេះដែរ» ដូចពាក្យចចាមអារ៉ាមលោកថា បើខ្មោចស្រុកមិនបើកដៃ ខ្មោចព្រៃក៏មិនហ៊ានចូល។

    ពលរដ្ឋក៏បានសម្តែងក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះភាពអសកម្ម របស់អាជ្ញាធរនិងសមត្ថកិច្ចក្រុងសៀមរាប ដែលមិនមានការបង្ក្រាបបទល្មើស (ពោលគឺ) ព្រងើយកន្តើយខ្លាំងណាស់។

    ពាក់ព័ន្ធទៅនឹងការបណ្តែតបណ្ដោយឲ្យបទល្មើសរីកដុះដាលដូចផ្សិតនៅក្នុងមូលដ្ឋានក្រុងសៀមរាប ខាងសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប ហើយនិងលោក ដា ចំរើន អធិការនគរបាលក្រុងសៀមរាប បានទេ ព្រោះទូរស័ព្ទខលចូលអត់សេវាស្ដាប់មិនច្បាស់ទាំងពីរនាក់។

    ទាក់ទិនទៅនិងករណីខាងលើនេះ សារព័ត៌មានយើង មិនដឹងថាមកពីមូលហេតុអ្វីនោះទេ ទើប អាជ្ញាធរ និង សមត្ថកិច្ច ក្រុងសៀមរាបមិនបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់ នៅក្នុងមូលដ្ឋានរបស់ខ្លួន (ឬមួយខ្លាចបាត់ប្រយោជន៍)

    មហាជន និង ខាងសារព័ត៌មានយើង និងរង់ចាំមើលបន្ត ថាតើ អាជ្ញាធរ និងសមត្ថកិច្ច ក្រុងសៀមរាប ហ៊ានបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់ដែលមាននៅក្នុងដែនគ្រប់គ្រងខ្លួនដែរឬយ៉ាងណា។

    ករណីដ៏គួរឲ្យព្រុយបារម្មនេះដែរ តើលោក តេង ច័ន្ទណាត ស្នងការខេត្តសៀមរាប គួរតែមានវិធានការបន្ទាន់បែបណាចំពោះភាពអសកម្មរបស់លោក ដា ចំរើន អធិការនគរបាលក្រុងសៀមរាប ដែលបណ្តោយឲ្យបទល្មើសកើតឡើងពេញបន្ទុកមូលដ្ឋានរបស់ខ្លួន៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ