គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ទីតាំងល្បែងស៊ីសងសង្វៀន ជល់មាន់ និងអាប៉ោង ដល់ធំប្រចាំខេត្តកណ្តាល កំពុងតែក្លាយជាជំងឺមហារីកក្នុងការបង្កើនបទល្មើស

    ទីតាំងល្បែងស៊ីសងសង្វៀន ជល់មាន់ និងអាប៉ោង ដល់ធំប្រចាំខេត្តកណ្តាល កំពុងតែក្លាយជាជំងឺមហារីកក្នុងការបង្កើនបទល្មើស

    ខេត្តកណ្តាល៖ សង្វៀនជល់មាន់ និងអាប៉ោង ដុះស្លែដ៏ធំប្រចាំស្រុកកោះធំ ខេត្តកណ្តាល បានប្រមូលផ្ដុំប្រជាពលរដ្ឋខ្មែរ គ្រប់ស្រទាប់វណ្ណៈ មកលេងល្បែងភ្នាល់ដាក់ប្រាក់រាប់ពាន់លានរៀល ដោយមិនមានការបង្រ្កាបទប់ស្កាត់ពី អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធបន្តិចសោះឡើយ។

    តាមប្រភពព័ត៌មាន និងសកម្មភាពជាក់ស្ដែង បានឲ្យដឹងថាទីតាំងបនល្បែងស៊ីសងជល់មាន់ និងអាប៉ោង មួយកន្លែងដ៏ធំខាងលើនេះ កំពុងប្រើរូបភាពយីហោ កាស៊ីណូ ដើម្បីធ្វើជាខែល តែធាតុពិតសុទ្ធតែជាអំពើខុសច្បាប់។

    មតិជាច្រើនតាមបណ្តាលតុកាហ្វេនានា បានលើកឡើងថាបនល្បែងស៊ីសងជល់មាន់មួយកន្លែងដ៏ធំនេះកំពុងតែក្លាយជាជំងឺមហារីកក្នុងការបង្កបង្កើននូវកំណើនចោរកម្ម ដូចជា ចោរលួច ចោរប្លន់ ចោរឆក់ ចោរគាស់ផ្ទះ ជាពិសេសអំពើហិង្សា និងកំណើនពលរដ្ឋក្រីក្រក្នុងសង្គម។

    គួររំលឹកថា៖ ក្នុងដែនដីស្រុកកោះធំ ខេត្តកណ្តាល កើតឡើងនៅអំពើហិង្សា ជាញឹកញាប់ នៅក្នុងបណ្តាលតាមទីតាំងបនល្បែងស៊ីសង ដូចជាថ្មីៗនេះមានករណីផ្ទុះហិង្សា ដេញវាយ គ្នា ផ្អើលពេញប្រទេស ចេញពីទីតាំងល្បែងស៊ីសងទាំងអស់នោះឯង។

    ចំណែកឯមន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានហាក់ដូចជាចូលរួមយ៉ាងសកម្មក្នុងការបិទបាំងភ្នែកថ្នាក់ដឹកនាំ ដោយមិនខ្វល់ពីការបង្ក្រាបទប់ស្កាត់ ពោលគឺ បណ្តែតបណ្ដោយឲ្យម្ចាស់ទីតាំងធ្វើអ្វីៗស្រេចតែអំពើចិត្ត។ ទោះបីជាថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចក្រឡាហោម ស ខេង បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ក៏មន្ត្រីពាក់ព័ន្ធទាំងអស់នោះមិនខ្វល់ពីបទបញ្ជាដែល។

    ប្រជាពលរដ្ឋស្នើសុំដល់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្តាល សូមលោកមេត្តាចាត់វិធានការបង្ក្រាបទប់ស្កាត់ផង ជៀសវាងមានករណី ជនបរទេស យកដំបង ដេញវ៉ៃ ជាតិសាសន៍ខ្មែរ ខ្លួនឯង ដូចពេលកន្លងថ្មី៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ