គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ក្រុមបំពុលសង្គម មួយក្រុមនេះ ថតតែរឿងសាហាយស្មន់ រឿងផិតក្បត់ រំលោភប្លន់ ជួញដូរផ្លូវភេទ ស្នេហាខុសវ័យ ប៉ះពាល់សេចក្តីថ្លៃថ្នូរសិស្សនិស្សិតយ៉ាងខ្លាំង តើក្រសួងខាងណាដែលចេញច្បាប់អោយ សូមពិនិត្យមើលផង

    ក្រុមបំពុលសង្គម មួយក្រុមនេះ ថតតែរឿងសាហាយស្មន់ រឿងផិតក្បត់ រំលោភប្លន់ ជួញដូរផ្លូវភេទ ស្នេហាខុសវ័យ ប៉ះពាល់សេចក្តីថ្លៃថ្នូរសិស្សនិស្សិតយ៉ាងខ្លាំង តើក្រសួងខាងណាដែលចេញច្បាប់អោយ សូមពិនិត្យមើលផង

    មិនដឹងសោះថាក្រសួងខាងណា ដែលចេញច្បាប់អនុញ្ញាតដល់ក្រុមថតវីដេអូ បែបខ្លីគ្មានខ្លឹមសារ ដែលដឹកនាំសម្តែងថត តែរឿងសាហាយស្មន់ រឿងផិតក្បត់ រឿងរំលោភប្លន់ រឿងលក់ខ្លួនជួញដូរផ្លូវភេទ ស្នេហាខុសវ័យ សម្តែងជាសិស្សសាលា ស្នេហាអូនបង អោបថើប ប្រើប្រាស់សំលៀកបំពាក់ជាសិស្សនិស្សិត យកទៅចាក់ផ្សព្វផ្សាយពេញបណ្តាញសង្គមហ្វេសប៊ុក ដែលមានតួរសម្តែង ក្មេងចាស់ប្រុសស្រី គ្រប់វ័យ ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ សន្តិសុខសណ្តាប់ធ្នាប់សង្គម ជាពិសេសប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ជាតិសាសនា និងប៉ះពាល់យ៉ាងខ្លាំងចំពោះសិស្សនិស្សិតផងដែរ។

    ក្នុងនាមខ្ញុំជាពលរដ្ឋខ្មែរ និងជាចាងហ្វាងសារព័ត៌មាន ដែលរស់នៅក្រោមដំបូលសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ខ្ញុំពិតជាមិនអាចទទួលយកបានទេ ចំពោះទង្វើ និងសកម្មភាពអសិលធម៌ និងសូមថ្កោលទោសយ៉ាងខ្លាំង ចំពោះក្រុមសម្តែងរឿងបែបវ៉ៃ.សុិ.ច រួម.ភេ.ទបែបស្រើបស្រាល ជារឿងក្បត់ផិត លួចមានសាហា.យ.ស្មន់ ជួញដូ.រភេ.ទ ស្នេហាខុសវ័យ ដែលហេតុនាំឲ្យកើតឡើងនៅអំពើរំលោភសម្លាប់ក្នុងសង្គមជាតិ និងជាការអាម៉ាស់យ៉ាងខ្លាំងដល់សង្គមជាតិ។

    ខ្ញុំដឹងថា ពួកក្រុមសម្តែងបំពុកសង្គម មួយក្រុមនេះ ថតដើម្បីតែចង់បានភាពល្បីល្បាញ ចង់បានតែឡាច ចង់បានស៊ែល ដើម្បីចង់បានពាណិជ្ជកម្មជាប្រយោជន៍របស់បក្សពួកខ្លួន ។ តែពួកក្រុមសម្តែងទាំងនេះ កំពុងតែបង្កើតមេរៀន បង្រៀនដល់យុវ័យខ្មែរគ្រប់ស្រទាប់វណ្ណៈឲ្យដើរចូលផ្លូវអវិជ្ជមាន កើតនូវភ្លើងតណ្ហា ដើម្បីតែឲ្យវប្បធម៌ជាតិសាសនាខ្មែរដាំក្បាលចុះក្រោម បន្តិចម្តងៗ រហូតឈានដល់រលាយ ដោយសារតែកណ្តាប់ដៃក្រុមនេះឯង។

    ក្នុងនាមខ្ញុំ ជាពលរដ្ឋខ្មែរ ពិតជាមិនអាចឈរមើលនិងភ្នែកទេ ពេលឃើញពួកក្រុមសម្តែងអត់សាសនាទាំងនេះរួមដៃគ្នាបំផ្លាញ់វប្បធម៌ជាតិ និងបំផ្លាញ់សេចក្តីថ្លៃថ្នូររបស់សិស្សនិស្សិតកម្ពុជា ខ្ញុំសូមអំពាវនាវឲ្យសមត្ថកិច្ចជំនាញគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ សូមមេត្តាចាត់វិធានការបង្ក្រាបទប់ស្កាត់បន្ទាន់ចំពោះពួកបំផ្លាញ់វប្បធម៌ ប្រពៃណីខ្មែរ ដែលបង្កើតឲ្យមានការរើសអើងចំពោះសិស្សនិស្សិត បង្កបង្កើនឲ្យមានកំណើនចោរកម្មក្នុងសង្គមជាតិ ទាំងអស់នោះផង៕ ដោយ៖ អក្សរ ន៚

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ