គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ទីតាំងល្បែងស៊ីសងដុះស្លែ សង្វៀនជល់មាន់ និងអាប៉ោង កំពុងបង្កការភ័យខ្លាចយ៉ាងខ្លាំង ចំពោះសុខទុក្ខប្រជាពលរដ្ឋ បែរជាសមត្ថកិច្ចមិនទាន់មានការបង្ក្រាប

    ទីតាំងល្បែងស៊ីសងដុះស្លែ សង្វៀនជល់មាន់ និងអាប៉ោង កំពុងបង្កការភ័យខ្លាចយ៉ាងខ្លាំង ចំពោះសុខទុក្ខ ប្រជាពលរដ្ឋ បែរជាសមត្ថកិច្ចមិនទាន់មានការបង្ក្រាប

    ស្ទឹងត្រែង៖ តាមផ្លូវលេខ៧៨ ចេញពីរង្វង់មូលអូរពងមាន់ចំងាយ ១២០០ម៉ែត្រ ចំនុចភូមិរាជានុគោល សង្កាត់រាជានុគោល ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង មានទីតាំងបនល្បែងស៊ីសងខុសច្បាប់ដុះស្លែដ៏ធំ សង្វៀនមាន់ជល់ និងអាប៉ោង កំពុងតែប្រមូលផ្ដុំគ្នាភ្នាល់លុយរាប់រយពាន់មុឺនដូរល្លា។

    តាមប្រភពព័ត៌មានពីពលរដ្ឋបានឲ្យដឹងថា ទីតាំងសង្វៀនជល់មាន់ និងអាប៉ោង ចំណុចខាងលើនេះ បានបើកដំណើរការយ៉ាងអណាធិបតេយ្យ និងបង្កជាការភ័យខ្លាចយ៉ាងខ្លាំង ចំពោះសុខទុក្ខប្រជាពលរដ្ឋ ពោលគឺ៖ ចោរប្លន់ ចោរលួច ចោរឆក់ កាប់សម្លាប់គ្នា អំពើហិង្សាក្នុងគ្រួសារ និងភាពអសន្តិសុខផ្សេងៗ។

    ប្រភពបន្តថា៖ ល្បែងស៊ីសងខុសច្បាប់ បានបើកដំណើរការយ៉ាងគគ្រឹកគគ្រេង ផ្អើលពេញស្រុកភូមិ តែមិនរំខានដល់មន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានបន្តិចសោះឡើយ មិនដឹងថាបងជាមន្ត្រីមូលដ្ឋានមិនដឹង ឬមួយដឹងហើយមិនបង្ក្រាបព្រោះខ្លាចបាត់បង់ប្រយោជន៍។

    ជុំវិញការភ័យខ្លាចចំពោះសុខទុក្ខពលរដ្ឋខាងលើ ក្រុមការងារសារព័ត៌មានយើងបាន ទំនាក់ទំនងផ្តល់ព័ត៌មានដល់លោក
    ឈួក កុម៉ល់ អធិការនគរបាលក្រុងស្ទឹងត្រែង តែលោកអធិការ ក្រុង រូបនេះ មានចរិកលក្ខណៈមិនសមជាសមត្ថកិច្ចនោះទេ (ពោលគឺ) គ្រាន់តែឮថាសារព័ត៌មានស្រាប់តែបិតទូរស័ព្ទចោរតែម្តង។

    ទង្វើ និងសកម្មភាព របស់លោក ឈួក កុម៉ល់ អធិការនគរបាលក្រុងស្ទឹងត្រែង កំពុងតែបង្ហាញពីភាពខុសប្រក្រតី ខណៈល្បែងស៊ីសងខុសច្បាប់ដំណើរយ៉ាងអណាធិបតេយ្យ បែរជារក្សាភាពស្ងៀមស្ងាត់។

    ប្រជាពលរដ្ឋទទូចស្នើសុំដល់លោកឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា ស្នងការនគរបាលខេត្តស្ទឹងត្រែង សូមលោកស្នងការជួយ បញ្ជាកម្លាំងចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផង ព្រោះលោក ឈួក សុម៉ល់ អធិការនគរបាលក្រុងស្ទឹងត្រែង មិនហ៊ានបង្ក្រាបទេ៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ