គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    យុវជនNGS Debate Club ឈ្នះមេដាយប្រមាណ ៣០គ្រឿង ពីការប្រឡងបញ្ញាវន្តអន្តរជាតិ២០២២

    យុវជនNGS Debate Club ឈ្នះមេដាយប្រមាណ ៣០គ្រឿង ពីការប្រឡងបញ្ញាវន្តអន្តរជាតិ២០២២

    ភ្នំពេញ៖ យុវជន១៨រូប មកពីក្លឹបដេញដោលមតិ នៃវិទ្យាល័យព្រះស៊ីសុវត្ថិសាលារៀនជំនាប់ថ្មី (NGS Debate Club) បានឈ្នះមេដាយប្រមាណជា ៣០គ្រឿង ពីការប្រកួតបញ្ញាវន្តអន្តរជាតិឆ្នាំ២០២២ (The World Scholar's Cup 2022-WSC) វគ្គផ្ដាច់ព្រ័ត្រ នៅទីក្រុងបាងកក ប្រទេសថៃ។ ការប្រកួតនេះបានធ្វើឡើងកាលពីថ្ងៃទី០២-០៧ កញ្ញា ដោយមានការចូលរួមពីយុវជនមកពីជាង ៥០ប្រទេស។

    បើតាមយុវជន មាស សុបញ្ញា សិស្សនៃសាលារៀនជំនាន់ថ្មីនៃវិទ្យាល័យព្រះស៊ីសុវត្ថិមាន យុវជន១៨រូប មកពី NGS Debate Club កាលពីថ្ងៃទី០១ កញ្ញា បានទៅចូលរួមការប្រកួតបញ្ញាវន្តអន្តរជាតិឆ្នាំ២០២និងបានត្រឡប់មកកម្ពុជាវិញកាលពីរសៀលថ្ងៃទី០៨ កញ្ញា។ នៅក្នុងការប្រកួតនោះ យុវជនទាំង១៨រូបនោះ បានឈ្នះមេដាយមាស ប្រាក់ និងមេដាយសំរិទ្ធ ប្រមាណជា ៣០គ្រឿង។ គួរកត់សម្គាល់ផងដែរថាក្នុងចំណោមសិស្ស ១៨នាក់នេះមានសិស្សតំណាងក្លឹបម្នាក់គឺ ហេង សិរីមង្គលដែលទទួលបានជ័យលាភីលេខមួយទៅលើបីវិញ្ញាសារឯណោះរួមមានវិញ្ញាសារដេញដោលមតិជាក្រុម, វិញ្ញាសារដេញដោលមតិ(គិតជាបុគ្គល), និងវិញ្ញាសារចំណេះដឹងទូទៅ។ មិនតែប៉ុណ្ណោះគាត់ក៏បានទទួលជ័យលាភីលេខមួយជាបេក្ខជនឆ្នើមក្នុងចំណោមសិស្សមកពីប្រទេសកម្ពុជា។

    គួរបញ្ជាក់ថា នៅក្នុងវគ្គប្រចាំតំបន់ ដែលបានប្រព្រឹត្តទៅនៅកម្ពុជា យុវជនមកពី NGS Debate Club ២១រូប បានទៅប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រ។ ប៉ុន្ដែមានយុវជន១៨រូប បានសម្រេចចិត្តទៅចួលរួមប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៅប្រទេសថៃ ខណៈយុវជន៣រូបផ្សេងទៀត នឹងទៅចូលរួមការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៅកោះ Nha Trang ឯប្រទេសវៀតណាម នាថ្ងៃទី១៦ កញ្ញា នេះ៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ