គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីឆបោកលុយជាង១លានដុល្លារ និងក្លែងឯកសារ ជា ឧត្តមសេនីយ៍ទោផ្កាយ២

    ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីឆបោកលុយជាង១លានដុល្លារ និងក្លែងឯកសារ ជា ឧត្តមសេនីយ៍ទោផ្កាយ២

    ភ្នំពេញ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៨ ខែតុលាឆ្នាំ២០២២ បានចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឌឿន សាវឿន ភេទប្រុសអាយុ៥១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នស្ថិតនៅផ្លូវលំ ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីឆបោកលុយជាង១លានដុល្លារ និងក្លែងឯកសារ ជា ឧត្តមសេនីយ៍ យោធា ផ្កាយ២។

    សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យតាមដីកាបញ្ជាឲ្យចូលខ្លួន របស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឲ្យឈ្មោះ ឌឿន សាវឿន ឲ្យចូលបង្ហាញខ្លួននៅ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ ឲ្យបានមុនថ្ងៃទី០៤ ខែវិច្ឆិកាឆ្នាំ២០២២ នៅរៀងរាល់ម៉ោងធ្វើការ ដើម្បីធ្វើការសាកសួរលើបណ្តឹងព្រហ្មទណ្ឌពីបទ ឆបោក តាមបណ្តឹងរបស់ឈ្មោះ សែស ប្រាក់ពិសិដ្ឋ។

    សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ឌឿន សាវឿន នៅខេត្តកោះកុង កាលពីថ្ងៃទី២៤ ខែតុលាឆ្នាំ២០២២ ករណីឆបោក កាលពីអំឡុងឆ្នាំ២០២០ តាមដីកា ហើយសមត្ថកិច្ចរកឃើញឯកសារក្លែងមួយចំនួន ក្លែងខ្លួនជាឧត្តមសេនីយ៍ ក្លែងព្រះរាជក្រឹត្យ ក្លែងប៊ិចត្រាឈ្មោះឧត្តមសេនីយ៍ ក្លែងអត្តសញ្ញាណប័ណ្ណនាយទាហាន។

    តាមប្រភពព័ត៌មានបានបង្ហើបឲ្យដឹង ការឆបោកជនរងគ្រោះ ជនសង្ស័យប្រើល្បិចលួងលោមឲ្យជនរងគ្រោះឈ្មោះ សែស ប្រាក់ពិសិដ្ឋ និងប្រពន្ធ ប្រគល់ប្រាក់ ទិញដីសាងសង់ផ្ទះ នៅខេត្តកោះកុង ខេត្តព្រៃវែង ខេត្តប៉ៃលិន ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តសៀមរាប ខេត្តក្រចេះ ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងខេត្តកំពង់ស្ពឺ ដើម្បីសាងសង់ផ្ទះសម្រាប់ស្តុកទំនិញដែលនាំចូលពីក្រៅប្រទេស៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។
    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.
    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ