លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានដឹកនាំកម្លាំងចុះជួយសង្គ្រោះករណីលិចទូកដរទទឹង នៅស្រុកលើកដែក
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានដឹកនាំកម្លាំងចុះជួយសង្គ្រោះករណីលិចទូកដរទទឹង នៅស្រុកលើកដែក
នៅយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង២២ៈ៣០នាទី លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាលបានដឹកនាំកម្លាំងចុះត្រួតពិនិត្យនិងជួយសង្គ្រោះករណីលិចទូកដរទទឹង ដែលបានកើតហេតុកាលពីវេលាម៉ោង១៩:០០នាទី ស្ថិតនៅចំណុច ទូកដរទទឹងស្ថិតនៅ ភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក។
ករណីខាងលើនេះបណ្ដាលឱ្យលិចទូកដរទទឹង បាត់ខ្លួនសិស្សសាលាប្រហែល ១៤ ទៅ ១៥ នាក់ ដែលមានទីលំនៅកន្លែង ភូមិ ឃុំកើតហេតុខាងលើ ហើយកម្លាំងអធិការដ្ឋាននគរបាលស្រុកលើដែកយើងបានចុះសហការជាមួយ កម្លាំងប៉ុស្តិ៍រដ្ឋបាលកំពង់ភ្នំ ប្រជាការពារ និង ប្រជាពលរដ្ឋ ចុះស្វែងរក និង ជួយសង្គ្រោះសិស្សសាលា បានចំនួន០៤នាក់ ស្រី០១នាក់ ហើយបានបញ្ជូនទៅសង្គ្រោះតាមរថយន្តសាមុយ នៅមន្ទីរពេទ្យបង្អែកស្រុកលើកដែក ពេលទៅដល់មន្ទីរពេទ្យបានស្លាប់ចំនួន ០២នាក់ដោយមិនទាន់ស្គាល់អត្តសញ្ញាណពិតប្រាកដ ។
ករណីនេះបណ្ដាលមកពីម្ចាស់ទូកដាក់លើសចំណុះ ធ្វេសប្រហែស និងមិនប្រុងប្រយ័ត្ន ហើយគ្មានអាវពោង សម្រាប់ការពារ។
បច្ចុប្បន្នកម្លាំងយើងកំពុងតែបន្ត ស្វែងរក ដោយប្រើប្រាស់មធ្យោបាយទូកចំនួន ០៥ គ្រឿង។
No comments