ស្នងការខេត្តកណ្តាលដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ត្រូវរក្សាសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយ ឲ្យមានប្រសិទ្ធភាពខ្ពស់ជូនថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋ
ស្នងការខេត្តកណ្តាលដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ត្រូវរក្សាសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយ ឲ្យមានប្រសិទ្ធភាពខ្ពស់ជូនថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋ
ខេត្តកណ្តាល៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានរៀបចំទីបញ្ជាការស្រាល ចំនួន០២កន្លែង សម្រាប់ទទួលពាក្យបណ្តឹង និងជួយអន្តរាគមន៍ចំពោះបងប្អូនប្រជាពលរដ្ឋដែលបានមកចូលរួមទស្សនាកម្សាន្ដ ពិធីប្រណាំងទូក នៅមុខសួនច្បារមាត់ទន្លេបាសាក់ក្រុងតាខ្មៅ ខេត្ដកណ្ដាល ដែលនឹងប្រព្រឹត្ដនៅថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២២។
នៅក្នុងកិច្ចការងារសន្តិសុខ នាព្រឹកថ្ងៃទី២៩ ខែតុលានេះ លោកស្នងការនគរបាលខេត្តកណ្តាលបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យកម្លាំងក្រោមឱវាទត្រូវរក្សាសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយ ក្នុងពិធីប្រណាំងទូក ឲ្យមានប្រសិទ្ធភាពខ្ពស់ជូនទាំងថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋ។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានគូសបញ្ជាក់ថា ដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយ ក្នុងពិធីប្រណាំងទូក ឲ្យមានប្រសិទ្ធភាពខ្ពស់ កម្លាំងនគរបាលខេត្ដបានរៀបចំផែនការការពារ សន្ដិសុខ សុវត្ថិភាព ដោយចុះល្បាត តាមគោលដៅនីមួយៗ ជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីបង្កបរិយាកាស ទាក់ទាញភ្ញៀវជាតិ អន្តរជាតិ មកកំសាន្តសប្បាយ ឲ្យបានច្រើនកុះករ សំដៅអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក នាពេលខាងមុខ។
លោកឧត្តមសេនីយ៍ទោបានបន្តទៀតថា បើមានបញ្ហាកើតឡើង ដោយយថាហេតុណាមួយ សូមបងប្អូនប្រជាពលរដ្ឋ ទំនាក់ទំនង លេខទូរសព្ទ 0977780001៕
No comments