គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ការដ្ឋានអណ្តូងខ្សាច់មួយកន្លែង កំពុងតែប្រើប្រាស់គ្រឿងចក្ររាប់សិបគ្រឿង សំរុកខួងយកខ្សាច់ចេញពីបាតដីយ៉ាងអណាធិបតេយ្យ ដោយគ្មានការរំខានដល់មន្ត្រីពាក់ព័ន្ធ

    ការដ្ឋានអណ្តូងខ្សាច់មួយកន្លែង កំពុងតែប្រើប្រាស់គ្រឿងចក្ររាប់សិបគ្រឿង សំរុកខួងយកខ្សាច់ចេញពីបាតដីយ៉ាងអណាធិបតេយ្យ ដោយគ្មានការរំខានដល់មន្ត្រីពាក់ព័ន្ធ

    ខេត្តកណ្តាល៖ ការដ្ឋានដ្ឋានខួងខ្សាច់ខ្នាតយក្សមួយកន្លែង ស្ថិតនៅត្រង់ចំណុចភូមិត្រស់ ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កំពុងតែបញ្ចេញសកម្មភាពយ៉ាងសកម្ម ដោយប្រើប្រាស់គ្រឿងចក្រធំៗទំនើបៗគ្រប់ធុនរាប់សិបគ្រឿង ជីកអណ្ដូងខួងយកខ្សាច់ធ្វើជាអាជីវកម្មបានយ៉ាងអណាធិបតេយ្យ ដោយគ្មានការរំខានដល់មន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋាន។

    តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាន បានបង្ហើបប្រាប់សារព័ត៌មានយើងថា៖ ការដ្ឋានអណ្តូងខ្សាច់ដ៏ធំខាងលើនេះមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវនោះទេ គឺជាការត្រូវរ៉ូវគ្នាជាព័ន្ធជាមួយបក្សពួកនិយមមួយចំនួនតូចតែប៉ុណ្ណោះ។

    ចំណែកឯមន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានរាប់ចាប់ពីថ្នាក់ឃុំរហូតដល់ថ្នាក់ស្រុកឯណោះវិញហាក់ដូចជាបើកភ្នែកម្ខាងបិទភ្នែកម្ខាង ដោយគ្មានខ្វាយខ្វល់ពីផលប៉ះពាល់នៃបាក់ស្រុតដីទៅមុខបន្តិចសោះឡើយ ពោលគឺ៖ បណ្តែតបណ្ដោយខ្លាំងមែនទែន។

    ជុំវិញករណីខាងលើនេះដែរ ក្រុមការងារសារព័ត៌មានយើង បានទំនាក់ទំនងទៅកាន់លោក អ៊ួច សាវឿន អភិបាលស្រុកកណ្តាលស្ទឹង ដើម្បីសុំការបំភ្លឺពាក់ព័ន្ធទៅនឹងច្បាប់អណ្តូងខ្សាច់ តែលោកមិនមានពេលបំភ្លឺនោះទេ ព្រោះរវល់ប្រជុំ រួចក៏បិទទូរស័ព្ទ។

    សំណួរសួរថាបើលោកអភិបាលស្រុក រវល់រហូតដល់គ្មានពេលវេលាមើលការខុសត្រូវចំពោះភាពមិនប្រក្រតីក្នុងមូលដ្ឋានយ៉ាងនេះ សួរថាឈ្មួញខិលខូចមួយចំនួនមិនបានចិត្ត ហើយនិងធ្វើអ្វីៗស្រេចតែអំពើចិត្ត ដោយសារតែការព្រងើយកន្តើយរបស់លោកអភិបាលស្រុក។

    ពាក់ព័ន្ធទៅនឹងករណីខាងលើនេះប្រជាពលរដ្ឋស្នើសុំដល់ឯកឧត្តមអភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ សូមចាត់មន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យមើលទីតាំងអណ្តូងខ្សាច់ខាងលើនេះទាន៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ