សង្ស័យប្រធានផ្សារ ជាអ្នកនៅពីក្រោយខ្នង ទើបហ៊ានបើកបនល្បែងស៊ីសងខុសច្បាប់ដ៏ធំក្នុងផ្សារ ដោយគ្មានខ្លាចញញើតសមត្ថកិច្ច
ទីតាំងបនល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញគ្រប់ប្រភេទ នៅតែហ៊ានបើកដំណើរការបានយ៉ាងគគ្រឹកគគ្រេង ក្នុងផ្សារបឹងត្របែកផ្លាហ្សា ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ករណីនេះមហាជនគិតថាប្រហែលជាមានការបើកដៃចូលរួមពីសំណាក់ប្រធានគ្រប់គ្រងផ្សារ ទើបមេបនល្បែងខុសច្បាប់នោះអាចបើកដំណើរការបានដោយរលូន និងគ្មានខ្លាចសមត្ថកិច្ចបន្តិចឡើយ។
ពាក់ព័ន្ធទៅនឹងទីតាំងបនល្បែងស៊ីសងខាងលើនេះប្រហែលជាលោកអភិបាលខណ្ឌ ហើយនិងលោកអធិការនគរបាលខណ្ឌមិនទាន់ដឹងនោះទេ ថានៅមូលដ្ឋានរបស់ខ្លួនមានល្បែងស៊ីសងខុសច្បាប់កំពុងលាក់ខ្លួនក្នុងផ្សារបឹងត្របែកផ្លាហ្សាដ៏ធំស្កឹមស្កៃ។
ទាក់ទិនទៅនឹងបញ្ហានេះពលរដ្ឋស្នើសុំដល់លោកវរៈសេនីយ៌ឯក យិន សាន អធិការនគរបាលខណ្ឌចំការមន និងលោក កៀង ល័ក្ស អភិបាល នៃគណៈអភិបាលខណ្ឌចំការមនសូមដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទាន៕
No comments