ACU ចេញសេចក្ដីប្រកាសព័ត៌មាន ជុំវិញការឃាត់ខ្លួន ស្មៀនសាលាសង្កាត់តាខ្មៅ ក្រុងតាខ្មៅ
ACU ចេញសេចក្ដីប្រកាសព័ត៌មាន ជុំវិញការឃាត់ខ្លួន ស្មៀនសាលាសង្កាត់តាខ្មៅ ក្រុងតាខ្មៅ
ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ជុំវិញការឃាត់ខ្លួន ស្មៀនសាលាសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ពាក់ព័ន្ធនឹងការ កិបកេងប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ ក្នុងអំឡុងពេលប្រយុទ្ធនិងជំងឺកូវីដ១៩។
សូមជម្រាបថា នគរបាលខេត្តកណ្តាល នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានបញ្ជូនស្មៀនសាលាសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ទៅអង្គភាពប្រឆាំងអំពើពុករលួយ ក្រោយមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយកម្លាំងនគរបាលខេត្តកណ្ដាល ចុះឃាត់ខ្លួនពាក់ព័ន្ធករណីកិបកេងប្រាក់ ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនិងជំងឺកូវីដ១៩៕
No comments