គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    លោក នួន មេសា ចាងហ្វាងសារព័ត៌មាន CNM TV News និងក្រុមការងារបានបដិសេធច្រានចោលជុំវិញការពាក់ព័ន្ធជាមួយសារសម្លេងលោក កែវ ពិសិដ្ឋ ក្នុងករណីរឿងលុយខ្មៅ_វគ្គ២

    លោក នួន មេសា ចាងហ្វាងសារព័ត៌មាន CNM TV News និងក្រុមការងារបានបដិសេធច្រានចោលជុំវិញការពាក់ព័ន្ធជាមួយសារសម្លេងលោក កែវ ពិសិដ្ឋ ក្នុងករណីរឿងលុយខ្មៅ_វគ្គ២

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក នួន មេសា ចាងហ្វាងសារព័ត៌មាន CNM TV NEWS រួមទាំងប្អូនប្រុសបង្កើតឈ្មោះ នួន រតនៈ និងជាក្រុមការងារបានចេញលិខិតបំភ្លឺបដិសេធច្រានចោលជុំវិញសារសម្លេងរបស់លោក កែវ ពិសិដ្ឋ ដែលបាននិយាយរួមគ្នាជាមួយបក្សពួកជុំវិញរឿងលាងលុយខ្មៅ ។ នេះបើយោងតាមលិខិតដែលសារព័ត៌មានយើងទើបទទួលបាន។

    ក្នុងលិខិតបំភ្លឺបដិសេធដែលសារព័ត៌មានយើងទទួលបាន បានឱ្យដឹងថា៖ លោក នួន មេសា ចាងហ្វាងសារព័ត៌មាន CNM TV NEWS និងលោក នួន រតនៈ ដែលជាប្អូនបង្កើតសូមធ្វើការបដិសេធទាំងស្រុងចំពោះសារសម្លេងលើកឡើងរបស់លោក កែវ ពិសិដ្ឋ និងចំពោះការបង្ហោះផ្សាយរបស់លោក ប៉ូ ចាន់នី ហៅស្អែកស្លាប់ តាមគណនីហ្វេសប៊ុកឈ្មោះ Bong Pov ពាក់ព័ន្ធទៅ រឿងលាងលុយខ្មៅ ។

    ក្នុងលិខិតបំភ្លឺរបស់លោក នួន មេសា ចាងហ្វាងសារព័ត៌មាន CNM TV Online ក៏បានបញ្ជាក់ថា៖ «លោកគ្រូពេទ្យ កែវ ពិសិដ្ឋ បានគំរាមរូបលោក ដោយយកឈ្មោះអង្គភាពកងអង្គរក្សសម្តេចតេជោ មកគំរាមលោកដើម្បីឱ្យលោកចូលរួមសហការប្តឹងលោក សួន ចំរើន និងរៀបចំឯកសារផ្សេងទៀតដើម្បីរៀបចំប្តឹងចោទប្រកាន់ទៅបងប្រុសលោកថាជាអតីតគណបក្សសង្គ្រោះជាតិ»។

    សូមជម្រាបថា៖ ក្នុងរយៈប៉ុន្មានថ្ងៃនេះមានគណនីហ្វេសប៊ុកឈ្មោះ Bong Pov ដែលប្រើប្រាស់ដោយលោក ប៉ូ ចាន់នី (ហៅស្អែកស្លាប់) បានធ្វើការសរសេរបង្ហោះផ្សាយ ឡាយវីដេអូ និយាយជាបន្តបន្ទាប់ ជុំវិញរឿងវិនិយោគលាងលុយខ្មៅ ដោយលោក ប៉ូ ចាន់នី ម្ចាស់គណនីហ្វេសប៊ុក Bong Pov ដោយលើកឡើងថា លោក មីន ចាន់ធី ចាងហ្វាងសារព័ត៌មាន អាស៊ានដេលី បានញុះញង់បញ្ចុះបញ្ចូលលួងលោមលោកគ្រូពេទ្យ កែវ ពិសិដ្ឋ ឱ្យដាក់លុយវិនិយោគជាមួយឈ្មោះ សួន ចំរើន ចាងហ្វាងសារព័ត៌មាន CHR TV Online ដើម្បីចូលរួមលាងលុយខ្មៅ។

    ការលើកឡើងខាងលើនេះដែរលោក ប៉ូ ចាន់នី (ហៅស្អែកស្លាប់) ក៏បានបញ្ជាក់តាមសំនេរនៅក្នុងករណីហ្វេសប៊ុក Bong Pov ដោយមានខ្លឹមសារភ្ជាប់ជាមួយសារសម្លេងរបស់លោក កែវ ពិសិដ្ឋ យ៉ាងច្បាស់ថា លោក កែវ ពិសិដ្ឋ ពិតជាអ្នកផ្តល់ប្រភពព័ត៌មានជុំវិញរឿងលាងលុយខ្មៅ ឱ្យទៅរូបលោកស្អែកស្លាប់ ពិតប្រាកដមែន។

    ចំណែកឯលោក មីន ចាន់ធី ចាងហ្វាងសារព័ត៌មាន អាស៊ានដេលី ឯណេះវិញបន្ទាប់ពីទទួលបានព័ត៌មានជុំវិញការចោទប្រកាន់មកលើរូបគាត់ ថារូបគាត់ជាជនក្បត់ជាតិ អ្នកញុះញង់បញ្ចុះបញ្ចូលលួងលោមលោកគ្រូពេទ្យ កែវ ពិសិដ្ឋ ឱ្យទៅវិនិយោគលាងលុយខ្មៅជាមួយលោក សួន ចំរើន ចាងហ្វាងសារព័ត៌មាន CHR TV Online ភ្លាមនោះរូបគាត់ក៏បានរត់ទៅដាក់ពាក្យបណ្តឹងនៅឯនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ ដើម្បីសុំកិច្ចអន្តរាគមន៍រកភាពយុត្តិធម៌ពីថ្នាក់ដឹកនាំ។

    យ៉ាងណាមិញយើងនៅមិនទាន់ដឹងច្បាស់នោះទេ ជុំវិញប្រភពព័ត៌មានពីលោកគ្រូពេទ្យ កែវ ពិសិដ្ឋ ដែលបានផ្ដល់ព័ត៌មានរឿងលាងលុយខ្មៅ ទៅកាន់បក្សពួកខ្លួន ដែលមានលោក នួន មេសា និងលោក នួន រតនៈ រួមទាំងគ្នីគ្នាផ្សេងទៀត។

    បើយោងតាមសារសម្លេងផ្សេងទៀតដែលក្រុមការងារសារព័ត៌មានយើងទទួលបាន បានឱ្យដឹងថា៖ លោក កែវ ពិសិដ្ឋ ក៏បាន យកឈ្មោះអ្នកធ្វើការក្នុងជួរមន្ត្រីរាជការថ្នាក់ធំយកមកគំរាមកំហែងដល់គ្នីគ្នាបក្សពួកខ្លួន ដើម្បីឱ្យស្របតាមសំណើនិងអំពើចិត្តរបស់ខ្លួន។

    ទាក់ទិនទៅនឹងរឿងរ៉ាវខាងលើនេះក្រុមការងារសារព័ត៌មានយើង បានត្រឹមតែធ្វើការចុះផ្សាយទៅតាមប្រភពដែលទទួលបាន ចំពោះការពិតយ៉ាងណាយ៉ាងណីនោះ សូមអាជ្ញាធរនិងសមត្ថកិច្ចជំនាញគ្រប់ជាន់ថ្នាក់គ្រប់ស្ថាប័នពាក់ព័ន្ធជួយបើកការស៊ើបអង្កេតផង ជៀសវាងមានការភ័ន្តច្រឡំពីមហាជនជាតិនិងអន្តរជាតិ។

    មហាជនជាច្រើនសូមអំពាវនាវដល់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ សូមមេត្តាចាត់មន្ត្រីជំនាញក្រោមឪវាទធ្វើការស្រាវជ្រាវចំពោះ ករណីខាងលើនេះផង ជៀសវាងមានភាគីណាមួយរង់ភាពអយុត្តិធម៌។

    សូមបញ្ជាក់ថា៖ «លោកគ្រូពេទ្យ កែវ ពិសិដ្ឋ ជាម្ចាស់មន្ទីរពេទ្យគ្មានច្បាប់មួយកន្លែង យីហោ «មន្ទីរពហុព្យាបាលសម្ភព សុវណ្ណ រិទ្ធីសក្ដិ» ស្ថិតនៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានក្រសួងសុខាភិបាលចុះបិទទីតាំងការពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ ថ្មីៗនេះ»៕

    ជុំវិញការចុះផ្សាយនៅព័ត៌មានខាងលើអង្គភាពសារព័ត៌មានយើងរង់ចាំការបំភ្លឺពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់គ្រប់ស្ថាប័នពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!

    ទំនាក់ទំនងការិយាល័យនិពន្ធ៖ 098906664

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ