សមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព បានចេញសារលិខិតអបអរសាទរជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំកំពូលអាស៊ាន
សមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព បានចេញសារលិខិតអបអរសាទរជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំកំពូលអាស៊ាន
នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព បានចេញសារលិខិតសម្តែងការរីករាយសាទរយ៉ាងពេញទំហឹង ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដែលមានកម្ពុជា ជាម្ចាស់ផ្ទះ។
ក្នុងសារលិខិតសមាគម បានសម្តែងនូវក្តីរីករាយសារទរ ដែលមានខ្លឹមសារដូចខាងក្រោម៖
«យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិការ សមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលេង និងសូមសម្តែងនូវអំណរសាទរប្រកបដោយក្តីរំភើបជាទីបំផុត គោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានប្រចាំឆ្នាំ២០២២នេះ ដែលបានទទួលជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។
ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាប្រធានកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ នឹងលើកទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលធ្វើឡើងដោយទម្រង់ផ្ទាល់ជាលើកទី៣នៅកម្ពុជាចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០២២ បានដំណើរការទៅយ៉ាងរលូនប្រកបដោយសន្តិសុខសុវត្ថិភាព កិច្ចសហប្រតិបត្តិការ និងសមិទ្ធផលផ្លែផ្កាជាប្រវត្តិសាស្ត្រ។ ភាពជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាប្រធានអាស៊ាន បានទទួលនូវការកោតសសើរ និងគាំទ្រយ៉ាងខ្លាំងពីសំណាក់មេដឹកនាំនានានៅលើពិភពលោក។ ជោគជ័យដ៏ត្រចះត្រចង់នេះក្នុងការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនេះ បានបង្កើតជា កិត្តិយសជាតិ មោទនភាពជាតិ និងកិត្យានុភាពជាតិ ដ៏សម្បើមមួយសម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាទាំងមូល។
ក្នុងនាមយើងខ្ញុំជាថ្នាក់ដឹកនាំ សមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព ពិតជាមានមោទនភាពជាទីបំផុត និងសូមយកឱកាសដ៏មហាប្រសើរ ថ្លៃថ្លានេះ បួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្កិសិទ្ធក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រសិទ្ធពរជ័យបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ជូនដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារជាទីស្រលាញ់ សូមបានប្រកបនូវសុខភាពល្អ បរិបូណ៌ អាយុយឺនយូ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តដឹកនាំ និងអភិវឌ្ឍន៍មាតុភូមិកម្ពុជាក្នុងបេសកកម្មដ៏ឧត្តុងឧត្តម ដើម្បីបម្រើជាតិ និងប្រជាជនកម្ពុជាឲ្យកាន់តែរីកចម្រើនឈានឆ្ពោះទៅរកភាពរុងរឿង សម្បូរសប្បាយជានិរន្តរ៍។
សូម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវគារវភក្តីដ៏ស្មោះស្ម័គ្រ និងអភិវន្ទន៍កិច្ចដ៏ខ្ពង់ខ្ពស់បំផុតអំពីយើងខ្ញុំទាំងអស់គ្នា»។
សូមជម្រាបដែរថា៖ សមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព ទើបតែទទួលបានច្បាប់អនុញ្ញាត ពីក្រសួងមហាផ្ទៃ នាដើមខែសីហា ឆ្នាំ២០២២ ក្នុងនោះដែលសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព ក៏ត្រៀមខ្លួនជាស្រេចក្នុងការបើកវគ្គបណ្តុះបណ្តាលជូនដល់អ្នកសារព័ត៌មានជាតិផងដែរ៕ សូមអរគុណ!
No comments