ក្រសួងសុខាភិបាល សម្រេចបិទ មន្ទីរសម្រាកព្យាបាល សម្ភពដើមអង្គ្រង ជាបណ្តោះអាសន្ន បន្ទាប់ពីវះកាត់ស្ត្រីម្នាក់ឱ្យរងគ្រោះថ្នាក់
ក្រសួងសុខាភិបាល សម្រេចបិទ មន្ទីរសម្រាកព្យាបាល សម្ភពដើមអង្គ្រង ជាបណ្តោះអាសន្ន បន្ទាប់ពីវះកាត់ស្ត្រីម្នាក់ឱ្យរងគ្រោះថ្នាក់
មន្ទីរពហុព្យាបាលនិងសម្ភព «ដើមអង្រ្គង» ដែលមានទីតាំងស្ថិតនៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ៣ ឃុំអូពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានក្រសួងសុខាភិបាលកម្ពុជាចេញសេចក្តីសម្រេចបិទជាបណ្តោះអាសន្ន។
បើយោងតាមប្រភពព័ត៌មានបានឱ្យដឹងថា មូលហេតុដែលក្រសួងសុខាភិបាលឈានដល់ការបិទនូវមន្ទីរពេទ្យ «ដើមអង្រ្គង» ដោយឃើញថាមន្ទីរពេទ្យនេះ ធ្វើការវះកាត់យកកូនរំលូតចេញពីក្នុងផ្ទៃខុសបច្ចេកទេស បណ្តាលឲ្យគ្រោះថ្នាក់ដល់អ្នកជំងឺយ៉ាងធ្ងន់ធ្ងរ។
ករណីខាងលើនេះដែរ មហាជនជាច្រើនកំពុងតែរងចាំមើលចំណាត់ការផ្លូវច្បាប់ចំពោះម្ចាស់មន្ទីរពេទ្យ ដែលខ្វះសមត្ថភាពបង្កឱ្យគ្រោះថ្នាក់ដល់អ្នកជំងឺ។
មហាជនក៏សុំសូមណមពរដល់ក្រសួងសុខាភិបាល គួរតែយកចិត្ដទុកដាក់បន្ថែមចំពោះបណ្ដាមន្ទីរពេទ្យនានា មិនថានៅតាមជនបទឬទីប្រជុំជននោះទេ ព្រោះឃើញថាកន្លងមកមានមន្ទីរពេទ្យមួយចំនួនគ្មានច្បាប់អនុញ្ញាត ក៏អាចបើកដំណើរការបានដោយរលូន និងគ្មានការរំខានដល់មន្ត្រីជំនាញពាក់ព័ន្ធ៕
ទំនាក់ទំនងផ្សាយព័ត៌មាន៖ 077906664/0712326664
No comments