គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    លោក កែវ ពិសិដ្ឋ ដែលតាំងខ្លួនឯងជាដុកទ័រ បានបដិសេធ ថាស្នាមមេដៃ ដែលចេញដោយក្រសួងសុខាភិបាល មិនមែនជាស្នាមមេដៃពិតប្រាកដរបស់គាត់_វគ្គ១១

    លោក កែវ ពិសិដ្ឋ ដែលតាំងខ្លួនឯងជាដុកទ័រ បានបដិសេធ ថាស្នាមមេដៃ ដែលចេញដោយក្រសួងសុខាភិបាល មិនមែនជាស្នាមមេដៃពិតប្រាកដរបស់គាត់_វគ្គ១១

    តវ៉ាទៀតហើយ លោក កែវ ពិសិដ្ឋ ដែលបានតាំងខ្លួនឯងជាដុកទ័រ និងធ្លាប់ជាម្ចាស់មន្ទីរពេទ្យគ្មានច្បាប់ យីហោ «មន្ទីរពហុព្យាបាលសម្ភព សុវណ្ណ រិទ្ធីសក្ដិ» ដែលត្រូវបានក្រសួងសុខាភិបាលចុះបិទមិនឱ្យមានបើកទទួលព្យាបាលជំងឺ ស្ថិតនៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានស្រែកបដិសេធស្នាមមេដៃ ដែលមាននៅក្នុងកំណត់ហេតុរបស់ក្រសួងសុខាភិបាល ដែលធ្វើកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ កន្លងទៅថ្មីៗ។

    នៅលើកំណត់ហេតុដែលចេញដោយក្រសួងសុខាភិបាល គឺមានក្រុមការងារជាមន្ត្រីជំនាញចូលរួមចំនួន៤រូបក្នុងនោះមាន៖

    -ទី១ លោកវេជ្ជបណ្ឌិត ទិត សួស្តី អនុប្រធាននាយកដ្ឋានមន្ទីរពេទ្យ។
    -ទី២ លោកវេជ្ជបណ្ឌិត កែវ វិបុល អនុប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ។
    -ទី៣ លោកវេជ្ជបណ្ឌិត សោម សីហារ័ត្ឋ ប្រធានការិយាល័យ និយ័តកម្ម និងក្រមសីលធម៌។
    -ទី៤ លោកវេជ្ជបណ្ឌិត នាង ភារី អនុប្រធានការិយាល័យនិយ័តកម្មសុខាភិបាល។

    យោងតាមកំណត់ហេតុត្រង់ចំណុចការបំភ្លឺរបស់លោក កែវ ពិសិដ្ឋ បានយល់ព្រមទទួលស្គាល់ថាមន្ទីរពេទ្យរបស់ខ្លួនចំនួនពីរកន្លែង ស្ថិតនៅស្រុកពញាឮ ខេត្តកណ្តាល និងស្ថិតនៅខណ្ឌមានជ័យ រាជធានីភ្នំពេញ គឺមិនមានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាលនោះទេ។

    ក្នុងកំណត់ហេតុលោក កែវ ពិសិដ្ឋ ក៏បានសន្យាយល់ព្រមធ្វើតាមវិធានការណែនាំរបស់ក្រុមការងារដោយបានយល់ព្រមនឹងឯកភាពតាមកំណត់ហេតុរបស់ក្រុមការងារចុះពិនិត្យ និងបានផ្តិតស្នាមមេដៃស្តាំទុកជាភស្តុតាង។

    ដោយឡែកកាលពីយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ស្រាប់តែលោក កែវ ពិសិដ្ឋ បានផ្ញើសារជាសម្លេងតាមប្រព័ន្ធទំនាក់ទំនងតេលេក្រាម telegram ជាសាធារណៈដោយបដិសេធក្តែងៗថា៖ «ស្នាមមេដៃដែលជាប់នឹងក្រដាសកំណត់ហេតុមិនមែនជាស្នាមមេដៃរបស់ខ្លួននោះទេ»។ លោកពេទ្យ កែវ ពិសិដ្ឋ រូបនេះក៏បានស្នើសុំឱ្យយកក្រដាសកំណត់ហេតុមានស្នាមមេដៃ ដែលមានភ្ជាប់ជាមួយឈ្មោះគាត់យកទៅធ្វើការពិនិត្យ និងស្គេនមើល ឱ្យច្បាស់ទៅ ថាជាស្នាមមេដៃរបស់គាត់ ឬមិនមែនទេ។

    ការទម្លាយឡើងដោយលោក កែវ ពិសិដ្ឋ ជុំវិញស្នាមមេដៃបានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បណ្តាញសារព័ត៌មានជាច្រើន ហើយក្រុមការងារសារព័ត៌មានយើងក៏បានចាប់អារម្មណ៍និងសង្ស័យយ៉ាងខ្លាំង ក៏បានធ្វើការផ្ទៀងផ្ទាត់ជាមួយនឹងស្នាមមេដៃចំនួនពីរលើកិច្ចសន្យាពីរផ្សេងគ្នា ដែលមានឈ្មោះលោក កែវ ពិសិដ្ឋ តែមួយ និងមើលទៅពិតជាគួរឱ្យសង្ស័យខ្លាំងមែនទែន។

    ចំពោះការសង្ស័យបន្លំស្នាមមេដៃខាងលើនេះ ក្រុមការងារសារព័ត៌មានយើងក៏បានទំនាក់ទំនងសុំការបំភ្លឺពីលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិកា និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា ប៉ុន្តែមិនមានការបំភ្លឺនោះទេ ព្រោះលោកជំទាវមិនព្រមឆ្លើយតប នៅថ្ងៃទី១៣ ខែវិច្ឆិកា។

    ចំណែកឯលោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ខាងសារព័ត៌មានយើងក៏មិនអាចសុំការបំភ្លឺបានដែរ ព្រោះ Whatsapp ស្តាប់ហើយមិនតបទូរស័ព្ទខលចូលបែរជាឮក្រុមហ៊ុនឆ្លើយថាជាប់រវល់ទៅវិញ។

    ដោយសារតែសុំការបំភ្លឺពីមន្ត្រីពាក់ព័ន្ធមិនបានដូច្នេះមានតែស្នើសុំដល់ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមឯកឧត្តមជួយពិនិត្យមើលលើស្នាមមេដៃ ដែលសង្ស័យថាក្រុមមន្ត្រីថ្នាក់ក្រោមធ្វើការបំន្លំមេដៃ ដើម្បីភូតកុហកថ្នាក់ដឹកនាំ និងបោកប្រាស់ទំនុកចិត្តមហាជន។

    សូមជម្រាបថា៖ ជុំវិញការចុះពិនិត្យចំពោះមន្ទីរពហុព្យាបាលសម្ភព កែវ ការីណូ មន្ត្រីពាក់ព័ន្ធរបស់ក្រសួងសុខាភិបាល ទាំងនោះក៏ធ្លាប់បានធ្វើការលំលំយកតែម៉ោង ដោយក្នុងកំណត់ហេតុនោះក៏ខុសប្រក្រតីខ្លាំងណាស់ដែរ ពោលគឺមិនមានស្នាមមេដៃរបស់ម្ចាស់មន្ទីរពេទ្យនោះទេ គឺមានន័យថាមន្ត្រីពាក់ព័ន្ធទាំងអស់នោះធ្វើការលំលំយកតែប្រាក់ខែដូចត្រូវថ្នាំសណ្តំ។ ហើយប្រសិនបើការតវ៉ារបស់លោក កែវ ពិសិដ្ឋ ជាការពិត តើករណីនេះរដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង គួរតែដោះស្រាយបែបណាចំពោះមន្ត្រីក្រោមឱវាទ ដែលធ្វើការបន្លំស្នាមមេដៃ បោកប្រាស់ថ្នាក់ដឹកនាំ និងមហាជន៕

    ទាក់ទិនទៅនឹងការចុះផ្សាយព័ត៌មានខាងលើនេះ ក្រុមការងារសារព័ត៌មានយើងនិងរង់ចាំការឆ្លើយតបបំភ្លឺពីក្រសួងសុខាភិបាលរៀងរាល់ម៉ោងធ្វើការ ។ សូមអរគុណ!

    ទំនាក់ទំនងការិយាល័យនិពន្ធ៖ 098906664

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ