សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ជាអង្គម្ចាស់ទ្រង់យាងប្រោសព្រំបើកការដ្ឋានសាងសង់គម្រោងការិយាល័យកណ្តាលរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប
សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ជាអង្គម្ចាស់ទ្រង់យាងប្រោសព្រំបើកការដ្ឋានសាងសង់គម្រោងការិយាល័យកណ្តាលរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប
នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងលោកជំទាវ ម៉ៅ ចំណាន ប្រធានប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានអញ្ជើញបើកការដ្ឋានសាងសង់គម្រោងការិយាល័យកណ្តាលក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ក្នុងរាជធានីភ្នំពេញ ដែលមានកម្ពស់អគារ ២៣០ម៉ែត្រ ស្មើនឹង ៤៨ជាន់ ជាមួយនឹងទំហំដី ៥.៣៤៧ម៉ែត្រការ៉េ ជាមួយនឹងទឹកប្រាក់ប្រមាណ ៤៥៦លានដុល្លារ ដែលគម្រោងនេះ នឹងចាប់ផ្តើមពីខែវិច្ឆិកា ឆ្នាំ២០២២ និងបញ្ចប់ត្រឹមខែវិច្ឆិកា ឆ្នាំ២០២៧។
ទីស្នាក់ការកណ្តាលថ្មីរបស់រ៉ូយ៉ាល់គ្រុបនេះ នឹងមានលក្ខណៈ ពិសេស ដូចជា ការអភិវឌ្ឍ និងការប្រើប្រាស់ចម្រុះកម្រិត A រួមមាន ការលក់រាយ, សណ្ឋាគារ, សេវាកម្មអាផាតមិន និងការិយាល័យផងដែរ។ សមត្ថភាពរបស់យើងគ្របដណ្តប់លើផ្នែកលំនៅដ្ឋាន ការិយាល័យ ឧស្សាហកម្ម លក់រាយ ការអប់រំ និងវិស័យសណ្ឋាគារ។
ទន្ទឹមនឹង រាជធានីភ្នំពេញ មានមនុស្សកាន់តែច្រើនឡើងៗ ទាំងក្នុងស្រុក និងមកពីក្រៅប្រទេស ដែលកំពុងស្វែងរកឱកាសផ្សេងៗ ជាមួយនឹងការរីកចម្រើនដ៏ខ្លាំងក្លានេះ សម្រាប់រាជធានីភ្នំពេញ ក្នុងការវិវត្ត និងរីកចម្រើន តាមវិធីថ្មីប្រកបដោយនិរន្តរភាព។ ម្យ៉ាងវិញទៀត វានឹងបង្កើតកន្លែង ដែលមនុស្សមានអារម្មណ៍សុវត្ថិភាព រីករាយ មានសុខភាពល្អ និងទំនាក់ទំនងជាដើម៕
No comments