មហាជនផ្ទុះការរិះគន់យ៉ាងខ្លាំង ចំពោះតារាសម្តែងផ្កាប់មុខស៊ីឈ្នួលផ្សព្វផ្សាយញុះញង់ឱ្យប្រជាពលរដ្ឋចូលរួមលេងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ
មហាជនផ្ទុះការរិះគន់យ៉ាងខ្លាំង ចំពោះតារាសម្តែងផ្កាប់មុខស៊ីឈ្នួលផ្សព្វផ្សាយញុះញង់ឱ្យប្រជាពលរដ្ឋចូលរួមលេងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ
ផ្សាយនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១០:៤៥នាទីថ្មីៗនេះឃើញថាតារាសម្ដែងល្បីក្រៅឆាកមួយចំនួនកំពុងតែចូលរួមចំណែកយ៉ាងសកម្មក្នុងការបំពុលសង្គម ដោយបានបញ្ចេញសកម្មភាពញុះញង់ឱ្យប្រជាពលរដ្ឋខ្មែរ ធ្វើការចុះឈ្មោះលេងល្បែងស៊ីសងភ្នាល់ដាក់ប្រាក់តាមប្រព័ន្ធអនឡាញ Joker123 ដោយមិនខ្វល់ពីផលប៉ះពាល់ដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខថ្នាក់ដឹកនាំ។
ចំពោះទង្វើផ្កាប់មុខស៊ីឈ្នួលផ្សាយល្បែងស៊ីសងយ៉ាងសកម្មពីសំណាក់តារាសម្តែងល្បីក្រៅឆាកបានធ្វើឱ្យមហាជនជាច្រើនផ្ទុះការរិះគន់ដៀលត្មះយ៉ាងខ្លាំងចំពោះតារាសម្តែងអស់នោះ ដោយលើកឡើងថា៖ «អត់មានអីឱ្យប្រជាជនខ្មែរធ្វើបែរជាឱ្យប្រជាជនទៅលេងល្បែង, ថោកមែនដើម្បីលុយអ្វីក៏ហ៊ានធ្វើដែរ, មិនដឹងថាបានជួយអីក្នុងសង្គមខ្លះក្រៅពីធ្វើឆ្កួតនិងបំផ្លាញ់សង្គម, មិនគួរសោះដើម្បីលុយទៅផ្សាយពាណិជ្ជកម្មល្បែងអនឡាន» ថែមពីនេះទៀតនោះក៏មានការជេរប្រមាថដៀលត្មះយ៉ាងចាស់ដៃពីសំណាក់មហាជនដោយពោលពាក្យមិនសមរម្យផងដែរ។
មហាជនជាច្រើនសូមសំណូមពរដ៏ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ គ្រប់ស្ថាប័នពាក់ព័ន្ធជាពិសេសនិយ័តករទូរគមនាគមន៍កម្ពុជាសូមជួយចាត់វិធានការចំពោះវេបសាយល្បែងស៊ីសង Joker123 ដែលបានជួលតារាសម្តែងល្បីក្រៅឆាកផ្សព្វផ្សាយញុះញង់ឱ្យពលរដ្ឋខ្មែរចុះឈ្មោះចូលលេងល្បែងស៊ីសងខាងលើនេះផង។
ស្នើសុំដល់ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តមឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមចាត់វិធានការចំពោះវេបសាយល្បែងស៊ីសងខាងលើនេះផងទាន៕
No comments