ដកហូតតំណែងលោក ភូ លិ អភិបាលរង ខេត្តកែប បន្ទាប់ពីប្រព្រឹត្តអំពើហិង្សា និងបៀតបៀនលើស្ត្រី២រូប
ដកហូតតំណែងលោក ភូ លិ អភិបាលរង ខេត្តកែប បន្ទាប់ពីប្រព្រឹត្តអំពើហិង្សា និងបៀតបៀនលើស្ត្រី២រូប
ចេញផ្សាយនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង០៩:៤៦នាទីនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យដកតំណែងអភិបាលរងខេត្តកែប លោក ភូ លិ ចេញពីដំណែង។
ការដកហូតមុខតំណែងខាងលើនេះដែរ គឺធ្វើឡើងបន្ទាប់ពីអភិបាលរង លោក ភូ លិ រូបនេះ បានប្រព្រឹត្តអំពើហិង្សា និងបៀតបៀនលើស្រ្តី ២រូប ក្នុងកម្មពិធីជប់លៀងមួយនៃការឡើងកាន់មុខតំណែងរបស់ប្រធានមន្ទីរបរិស្ថានខេត្តកែប កាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។
ក្នុងអនុក្រឹត្យក៏ឃើញថាការដកតំណែង អភិបាលរង ខេត្តកែប ចេញពីតំណែងនេះ គឺធ្វើឡើងតបតាមសំណើរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ករណីនេះដែរ មហាជនជាច្រើនក៏កំពុងតែទន្ទឹងរងចាំអ៊ុតមើលពីជោគវាសនារបស់លោក ភូ លិ ដែលបានប្រព្រឹត្តអំពើហិង្សានិងបៀតបៀន លើស្ត្រីរងគ្រោះចំនួនពីរនាក់ អាចមានទោសជាប់ពន្ធធនាគារដូចប្រជាពលរដ្ឋក្រីក្រផ្សេងទៀតដែរឬយ៉ាងណា៕
No comments