ជួលដីនិងតារាងបាល់ពីលោក ពោច សួរ បីពាន់ដុល្លារក្នុង១ខែ យកទៅបើកមុខរបរជល់មាន់ខុសច្បាប់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន
ជួលដីនិងតារាងបាល់ពីលោក ពោច សួរ បីពាន់ដុល្លារក្នុង១ខែ យកទៅបើកមុខរបរជល់មាន់ខុសច្បាប់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន_វគ្គ១
ចេញផ្សាយនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៦:៣២នាទីបុរសម្នាក់ជាម្ចាស់អាជីវកម្មខុសច្បាប់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខេត្តកណ្តាល ធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២ ជុំវិញករណីបើកសង្វៀនជល់មាន់ខុសច្បាប់ស្ថិតនៅឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
តាមប្រភពព័ត៌មានបានឱ្យដឹងថាម្ចាស់អាជីវកម្មខុសច្បាប់ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ឈឿន សារុំ ភេទប្រុស រស់នៅឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានជួលដីនិងតារាងបាល់ពីឈ្មោះ ពោច សួរ ក្នុងតម្លៃបីពាន់ដុល្លារ ក្នុង ១ខែ នេះបើយោងតាមកិច្ចសន្យាជួលដី។
សូមរំលឹកដែរថា៖ លោក ពោច សួរ ម្ចាស់ដីផ្ទាល់ក៏ធ្លាប់បានសមត្ថកិច្ចធ្វើការអប់រំធ្វើកិច្ចសន្យាណែនាំជុំវិញមិនឱ្យប្រព្រឹត្តឹករណីបើកល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទផងដែរ។ ហើយកាលពីច្រើនខែកន្លងទៅលោក ពោច សួរ រូបនោះក៏ធ្លាប់បានព្រមានប្តឹងអ្នកសារព័ត៌មានទៅតុលាការ ជុំវិញការចុះផ្សាយករណីបើកបនល្បែងស៊ីសងខុសច្បាប់នៅក្នុងទីតាំងតារាងបាល់របស់ខ្លួន។
ក្រឡេកមកមើលកិច្ចសន្យារបស់លោក ពោច សួរ ជាមួយសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា៖ លោក ពោច សួរ រូបនេះសន្យាថាមិនផ្តល់ទីតាំងឱ្យអ្នកណាផ្សេងបើកបនល្បែងស៊ីសងគ្រប់ប្រភេទ។ ប៉ុន្តែផ្ទុយទៅវិញលោក ពោច សួរ បានបំពានលើកិច្ចសន្យាដែលធ្វើជាមួយសមត្ថកិច្ច។
ជុំវិញករណីខាងលើនេះមហាជនជាច្រើនក៏បានដាក់ការសង្ស័យថា៖ លោក ពោច សួរ ទំនងជាមានការចូលរួមចំណែកភាគហ៊ុនជាមួយឈ្មោះ ឈឿន សារុំ ព្រោះលោកពោច សួរ រូបនេះធ្លាប់បានសារព័ត៌មានចុះផ្សាយពាក់ព័ន្ធទៅនឹងការបើកបនល្បែងស៊ីសងខុសច្បាប់នៅក្នុងទីតាំងតែមួយខាងលើ។
ចំពោះកិច្ចសន្យាជួលដីនិងតារាងបាល់ដែលប្រថាប់ត្រា ដោយលោក ឆាយ សេន មេឃុំព្រែកតាមាក់ ក្រុមការងារសារព័ត៌មានយើងកំពុងតែទទួលបានដំណឹងមិនសូវស្រួល ជុំវិញការចុះថ្ងៃខែឆ្នាំមិនប្រក្រតី៕
No comments