គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    សាយក្លិនស្អុយ៖ មេឃុំព្រែកតាមាក់ លោក ឆាយ សេន សារភាពថាខ្លួនពិតជាបានរួមចំណែកខុសជាមួយលោក ពោច សួរ ដោយក្លែងកិច្ចសន្យាជួលដីពិតប្រាកដមែន_វគ្គ២

    សាយក្លិនស្អុយ៖ មេឃុំព្រែកតាមាក់ លោក ឆាយ សេន សារភាពថាខ្លួនពិតជាបានរួមចំណែកខុសជាមួយលោក ពោច សួរ ដោយក្លែងកិច្ចសន្យាជួលដីពិតប្រាកដមែន_វគ្គ២

    ចេញផ្សាយនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៨:៤១នាទី
    ច្បាស់ការហើយកិច្ចសន្យាជួលដីនិងតារាងបាល់របស់លោក ពោច សួរ ជួលឱ្យទៅឈ្មោះ ឈឿន សារុំ ស្ថិតនៅឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល តាមពិតគឺជារឿងរួមគំគិតគ្នាភូតកហុកបោកប្រាស់ក្លែងបន្លំភ្នែកមហាជននិងថ្នាក់ដឹកនាំ តែប៉ុណ្ណោះ។

    យោងតាមការសម្ភាសន៍យ៉ាងយកចិត្តពីក្រុមការងារសារព័ត៌មានជាមួយលោក ឆាយ សេន មេឃុំព្រែកតាមាក់ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២នេះ លោកមេឃុំ បានបញ្ជាក់ប្រាប់សារព័ត៌មានយើងយ៉ាងច្បាស់ថា៖ «កិច្ចសន្យាជួលដីរបស់លោក ពោច សួរ ឱ្យទៅឈ្មោះ ឈឿន សារុំ គឺជារឿងក្លែងបន្លំបោកប្រាស់ និងខុសច្បាប់ទាំងស្រុង មិនអាចយកជាផ្លូវការបាននោះទេ គឺខុសច្បាប់»។

    លោកមេឃុំ ឆាយ សេន រូបនេះក៏បាននិយាយសារភាពប្រាប់សារព័ត៌មានដែរថា៖ «រូបលោកក៏បានចូលរួមចំណែកខុសជាមួយដែលព្រោះកិច្ចសន្យាទើបតែរៀបចំធ្វើនិងប្រថាប់ត្រានៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២នេះឯង តែបែរជាសរសេរចុះថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ឯណោះវិញ»។ លោកមេឃុំ ឆាយ សេន ក៏មិនបានបញ្ជាក់ប្រាប់ថា លោកនិងធ្វើលិខិតនិងរាស្រ្តករចោល ចំពោះឯកសារក្លែងបន្លំពីសំណាក់លោក ពោច សួរ ។

    គួរបញ្ជាក់ដែរថា៖ កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋានខេត្តកណ្តាល បានចុះបង្ក្រាបទីតាំងបនល្បែងស៊ីសងខុសច្បាប់មាន់ជល់មួយកន្លែងស្ថិតនៅភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ត្រង់ក្នុងចំណុចដីតារាងបាល់របស់លោក ពោច សួរ និងបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឈឿន សារុំ បញ្ជូនទៅពន្ធនាគារខេត្តកណ្តាលតាមដីកាបង្គាប់របស់សាលាដំបូងខេត្ត។ ចំណែកឯលោក ពោច សួរ ដែលជាម្ចាស់ដីតារាងបាល់ សមត្ថកិច្ចមិនបានឃាត់ខ្លួននោះទេ ព្រោះសំអាងលើលិខិតជួលដីក្លែងបន្លំមួយច្បាប់ ដែលមានការចូលរួមគំនិតជាមួយភាគីពាក់ព័ន្ធចំនួន ០៦នាក់បូករួមទាំងលោកមេឃុំ។

    ករណីក្លែងបន្លំឯកសារជួលដីពីសំណាក់លោក ពោច សួរ និងគ្នីគ្នាដែលជាសាក្សីរួមទាំងលោកមេឃុំ មហាជននិងអ្នកសារព័ត៌មានជាច្រើនបានលើកឡើងថា៖ «នេះគឺគ្រាន់ជាក្រឡាអុកលះបង់ទូកការពារស្តេចរបស់លោក ពោច សួរ ដែលជាមនុស្សមានឥទ្ធិពលលុយឡានតែប៉ុនោះ»។

    មហាជននិងអ្នកសារព័ត៌មានជាច្រើនលើកឡើងថា តើករណីក្លែងបន្លំឯកសារពីលោក ពោច សួរ រួមទាំងគ្នីគ្នាគួរតែចាប់អ្នកពាក់ព័ន្ធទាំងអស់នោះដាក់គុកដូចជាឈ្មោះ ឈឿន សារុំ ដែលឬយ៉ាងណា? តើជនសង្ស័យឈ្មោះ ឈឿន សារុំ គួរតែបន្ថែមទោសពីលើ ឬបន្ថយទោស?

    ជុំវិញករណីក្លែងបន្លំឯកសារខាងលើនេះឯកឧត្តមអភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ គួរតែមានវិធានការបែបណាចំពោះលោកមេឃុំព្រែកតាមាក់ដែលធ្វើការទាំងងងឹតមុខដូចជាត្រូវដុល្លារបាំងភ្នែក៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ