កម្លាំងបញ្ជាការឯកភាពខណ្ឌចំការមនចុះបង្ក្រាបទីតាំងល្បែងដ៏ធំមួយ ក្នុងអាគារមជ្ឈមណ្ឌលព្រីនស៏ផ្លាហ្សា ឃាត់ខ្លួនមនុស្ស ប្រុស-ស្រីជាច្រើននាក់

កម្លាំងបញ្ជាការឯកភាពខណ្ឌចំការមនចុះបង្ក្រាបទីតាំងល្បែងដ៏ធំមួយ ក្នុងអាគារមជ្ឈមណ្ឌលព្រីនស៏ផ្លាហ្សា ឃាត់ខ្លួនមនុស្ស ប្រុស-ស្រីជាច្រើននាក់
ភ្នំពេញ៖ រង្វង់ការចុះបង្ក្រាបទីតាំងល្បែងដ៏ធំមួយ ក្នុងអាគារមជ្ឈមណ្ឌលព្រីនស៍ផ្លាហ្សា ក្បែរនឹងមជ្ឈមណ្ឌលកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២នេះ អាជ្ញាធរចម្រុះពីសំណាក់កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន បានបញ្ជាក់ពីលទ្ធផលហើយ គិតត្រឹមល្ងាចថ្ងៃខែដដែលនេះ។
ជាលទ្ធិផល កម្លាំងចម្រុះ បានឃាត់ខ្លួនមនុស្សសរុប ១២នាក់ ប្រុស ០៦នាក់ (ជនជាតិចិន ៤នាក់) និងដកហូតវត្ថុតាងមួយចំនួនធំ មានដូចជា ៖ ទូហ្គេមបាញ់ត្រី ៤គ្រឿង , ទូហ្កេមតុក្កតា ១២គ្រឿង, តុលេងបាក្រាត ចំនួន០២, ទូរស័ព្ទ ១១គ្រឿង, កុំព្យូទ័រលើតុ ចំនួន១គ្រឿង, ម៉ាសុីនគិតលេខ ១គ្រឿង, ម៉ាសុីនរាប់លុយ ១គ្រឿង និងបៀក្រដាស និងកាក់សម្រាប់លេងបាញ់ត្រីមួយចំនួនធំទៀតផងដែរ។ ចំពោះទីតាំង អាជ្ញាធរសម្រេចបិទឃ្លុំប៉េជាបណ្តោះអាសន្នសិន ។
ក្រោយការបង្ក្រាប ទាំងមនុស្ស និងវត្ថុតាង ត្រូវឃាត់បញ្ចូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីចាត់ការបន្តនីតិវិធីច្បាប់៕





No comments