គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    សមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព បន្តយកចិត្តទុកដាក់ឃ្លាំមើលអ្នកកាសែតមួយរូប ដែលត្រូវបានមន្ត្រីយោធាម្នាក់ចាប់រំលោភបំពាននិងធ្វើទារុណកម្មផ្លូវភេទលើភរិយារបស់គាត់

    សមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព បន្តយកចិត្តទុកដាក់ឃ្លាំមើលអ្នកកាសែតមួយរូប ដែលត្រូវបានមន្ត្រីយោធាម្នាក់ចាប់រំលោភបំពាននិងធ្វើទារុណកម្មផ្លូវភេទលើភរិយារបស់គាត់

    ចេញផ្សាយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១១:៥៧នាទី
    សមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព បន្តយកចិត្តទុកដាក់ឃ្លាំមើលអ្នកកាសែតមួយរូប ដែលត្រូវបានមន្ត្រីយោធាម្នាក់ចាប់រំលោភបំពាននិងធ្វើទារុណកម្មផ្លូវភេទលើភរិយារបស់គាត់ ខណៈជនសង្ស័យជាមន្ត្រីយោធាដ៏មានឥទ្ធិពល និងមន្តវិជ្ជាសិល្ប៍ដ៏ពូកែស័ក្តិសិទ្ធិ អាចធ្វើឱ្យមេប៉ូលិសខណ្ឌពោធិ៍សែនជ័យ លោក ម៉ម វុធី បង្កកសុំណុំរឿងទុកឥតចាត់វិធានការ អស់រយៈពេលមួយខែ។

    ក្រុមគ្រួសារជនរងគ្រោះបានលើកឡើងថា ដោយសារតែមេប៉ូលិសខណ្ឌពោធិ៍សែនជ័យ បង្កកសុំណុំរឿងទុកអស់រយៈពេលមួយខែឥតចាត់វិធានការទើបបណ្តាលឱ្យជនរងគ្រោះជាស្ត្រីដែលរងការចាប់រំលោភបំពានធ្វើបាប រួមទាំងប្តីផងដែរ បានក្លាយជាជនសង្ស័យទៅវិញ ខណៈមន្ត្រីយោធាដែលជាជនបង្ក សម្ងំទៅដាក់ពាក្យបណ្តឹងប្តឹងទៅតុលាការទាំងខ្លួននៅជាជនសង្ស័យនៅឡើយ។

    ហើយជុំវិញករណីខាងលើនេះដែរ សមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព ប្តេជ្ញាចិត្តថានឹងបន្តយកចិត្តទុកដាក់ឃ្លាំមើលជុំវិញដំណើរការផ្លូវច្បាប់ និងបន្តឃ្លាំមើលថាហិង្សាផ្លូវភេទ ហើយនិងហិង្សាកណ្តាប់ដៃ ខាងណាមានទោស ខាងណាអត់ទោស ខាងណាជាអ្នកបង្កហេតុមុន ខាងណាជាអ្នកបង្កហេតុក្រោយ ហើយហិង្សាកណ្តាប់ដៃកើតឡើងដោយសារអ្វី ។

    ករណីខាងលើនេះដែរ ក្រុមគ្រួសារស្ត្រីរងគ្រោះដែលត្រូវបានមន្ត្រីយោធាចាប់រំលោភសេពសន្ថវៈថែមទាំងគំរាមបាញ់សម្លាប់ បានសូមសំណូមពរដ៏ឯកឧត្តមព្រះរាជអាជ្ញានៃសាលាដំបូងរាជធានីភ្នំពេញសុំឯកឧត្តមមេត្តាមានសុភវិនិច្ឆ័យពិនិត្យអង្កេតអង្គហេតុផងទាន។

    លោកសុិន ឡូត មុខរបរជាអ្នកសារព័ត៌មានត្រូវជាប្តីរបស់ស្រ្តីរងគ្រោះដែលត្រូវបានមន្ត្រីយោធា ឈ្មោះ ឆឹង វិរៈមុន្នីរ៉េត ចាប់រំលោភធ្វើបាបសេពសន្ថវៈដោយធ្វើទារុណកម្មផ្លូវភេទយ៉ាងព្រៃផ្សៃ បានសូមសំណូមពរដល់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក សូមជួយអន្តរាគមន៍ករណីខាងលើនេះផង។

    គួររំលឹកដែរថា៖ កាលពីល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ នៅក្នុងផ្ទះសំណាក់យីហោមង្គលលាភ ផ្លូវទ័ពអាកាស ភូមិតាងួន១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណីចាប់បង្ខំរំលោភសេពសន្ថវៈបង្កដោយមន្ត្រីយោធាម្នាក់ឈ្មោះ ឆឹង វិរៈមុន្នីរ៉េត បានចាប់បង្ខំរំលោភស្ត្រីម្នាក់ដែលជាម្ចាស់ផ្ទះសំណាក់ តែត្រូវបានបុរសជាប្តីមកទាន់ហេតុការណ៍ទើបបណ្តាលឱ្យផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន ហើយជនសង្ស័យក៏រត់គេចខ្លួនបាត់ស្រមោលដោយបន្សល់ទុកម៉ូតូ១គ្រឿងម៉ាក SUZUKI Let's ពាក់ស្លាកលេខ ភ្នំពេញ 1HH-4453។

    ជុំវិញការចុះផ្សាយនៅករណីខាងលើនេះដែរ រហូតមកដល់ពេលនេះខាងក្រុមការងារសារព័ត៌មានយើងនៅមិនទាន់មានការបំភ្លឺណាមួយពីសំណាក់លោក ឆឹង វិរៈមុន្នីរ៉េត នោះទេ ក្រុមការងារសារព័ត៌មានយើង រងចាំការបំភ្លឺរៀងរាល់ម៉ោងធ្វើការ៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ