គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ខ្លាំងមែន មន្ទីរពហុព្យាបាល និងសម្ភព កែវ ការីណូ ដែលក្រសួងឱ្យផ្អាកទទួលព្យាបាលអ្នកជំងឺ ហ៊ានបើកដំណើរការ ដោយគឃ្លើន_វគ្គ១

    ខ្លាំងមែន មន្ទីរពហុព្យាបាល និងសម្ភព កែវ ការីណូ ដែលក្រសួងឱ្យផ្អាកទទួលព្យាបាលអ្នកជំងឺ ហ៊ានបើកដំណើរការ ដោយគឃ្លើន_វគ្គ១

    ចេញផ្សាយនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១៧:០២នាទី
    ពិតជាខ្លាំង មន្ទីរពហុព្យាបាល និង សម្ភព កែវការីណូ ស្ថិតនៅសង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដែលត្រូវបានក្រសួងសុខាភិបាលសម្រេចឱ្យផ្អាកដំណើរការ មិនឱ្យទទួលពិនិត្យនិងព្យាបាលអ្នកជំងឺ ពេលនេះបានបើកដំណើរការ ដោយគឃ្លើន។

    ការបើកដំណើរការឡើងវិញនៅមន្ទីរពហុព្យាបាល កែវ ការីណូ ខាងលើនេះ មហាជនជាច្រើនកំពុងតែមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះថាមន្ទីរពេទ្យមួយនេះបានប្រើប្រាស់ឈ្មោះវេជ្ជបណ្ឌិត កែវ ការីណូ ដែលធាតុពិតលោកវេជ្ជបណ្ឌិត កែវ ការីណូ រូបនេះ បានទទួលមរណភាពជាយូរណាស់មកហើយ ចុះហេតុអ្វីនៅតែបន្តយកឈ្មោះវេជ្ជបណ្ឌិតដែលជាឈ្មោះខ្មោចយកមកបើកដំណើរការព្យាបាលជំងឺ។ ហើយការបើកដំណើរការមន្ទីរពេទ្យមួយនេះ បើសិនជាមានករណីអ្នកជំងឺស្លាប់ ដោយសារពេទ្យខ្វះវិជ្ជាជីវៈតើអ្នកណាទទួលខុសត្រូវ ឬក៏គ្រាន់តែបង់លុយសងជំងឺចិត្តជាការស្រេច។

    ករណីបើកដំណើរការឡើងវិញនៅមន្ទីរពេទ្យខាងលើនេះលោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់សារព័ត៌មានយើងឱ្យដឹងនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣នេះថា «ទោះយ៉ាងណាក៏មិនឱ្យមន្ទីរពេទ្យខាងលើនេះបើកដំណើរការវិញបានដែរ»។ ប្រធានមន្ទីរសុខាភិបាល លោក ងី មានហេង បានបន្ថែមឱ្យដឹងដែរថា៖ លោកបានបញ្ជាឱ្យមន្ត្រីក្រោមឪវាទចុះទៅពិនិត្យហើយ តែមិនទាន់ទទួលបានរបាយការណ៍នោះទេ។

    ទាក់ទិនទៅនឹងការបើកដំណើរការឡើងវិញនូវមន្ទីរពេទ្យខាងលើនេះ នៅថ្ងៃទី០៤ មករា២០២៣នេះ ក្រុមការងារខាងសារព័ត៌មានយើង បានទំនាក់ទំនងទូរស័ព្ទសុំការបំភ្លឺពីខាងម្ចាស់មន្ទីរពេទ្យ ជុំវិញមានច្បាប់ឬយ៉ាងណាទើបបានបើកដំណើរការបាន តែខាងម្ចាស់មន្ទីរពេទ្យរូបនោះមិនបានផ្តល់ការបំភ្លឺនោះទេ ពោលគឺគ្រាន់តែឮសំណួរស្រាប់តែភ័យហើយក៏ចុចបិទទូរស័ព្ទខលលែងលើកតែម្តង។

    ចំណែកឯអ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន ក៏ក្រុមការងារខាងសារព័ត៌មានយើងមិនអាចសុំការបំភ្លឺបាននោះដែរ ព្រោះទូរស័ព្ទខលចូលគ្មានអ្នកទទួល Whatsapp Block ដោយមិនចង់ទទួលបានព័ត៌មានពីអ្នកសារព័ត៌មាន។

    សូមរំលឹកថា៖ កាលពីខែតុលាឆ្នាំ២០២២ មន្ទីរពហុព្យាបាល និងសម្ភព កែវការីណូ ដែលមានទីតាំងស្ថិតនៅជាប់ផ្លូវជាតិលេខ៥ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ខាងលើនេះត្រូវបានក្រសួងសុខាភិបាលសម្រេចឱ្យផ្អាកដំណើរការមិនឱ្យទទួលពិនិត្យព្យាបាលអ្នកជំងឺនោះទេ! ហើយការឱ្យផ្អាកនេះគឺបន្ទាប់ពីដឹងថាមន្ទីរពេទ្យមួយនេះមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវពីក្រសួងសុខាភិបាល! (ពោលគឺ) ប្រើប្រាស់ឈ្មោះលោកវេជ្ជបណ្ឌិត កែវ ការីណូ ដែលបានទទួលមរណភាពបាត់ទៅជាយូរណាស់មកហើយ។ មិនតែប៉ុណ្ណោះក្រសួងក៏បានឱ្យម្ចាស់មន្ទីរពេទ្យធ្វើការគ្របក្រណាត់ក្រហមលើផ្ទាំងផ្លាកសញ្ញាមន្ទីរពេទ្យ និងសរសេរជូនដំណឹងបិទនៅមុខគ្លីនិកថា ផ្អាកទទួលពិនិត្យនិងព្យាបាលជំងឺ។

    តែផ្ទុយទៅវិញម្ចាស់មន្ទីរពហុព្យាបាល កែវ ការីណូ មួយកន្លែងខាងលើនេះ នៅតែគឃ្លើនហ៊ានបើកដំណើរការដោយគ្មានខ្លាចញញើតច្បាប់អ្វីបន្តិចសោះឡើយ។ ចំណែកឯមន្ត្រីពាក់ព័ន្ធហាក់ដូចជាសម្ងំស្ងៀមដូចជាត្រូវថ្នាំសណ្ដំ។

    ករណីនេះមហាជនជាច្រើនក៏លើកជាចម្ងល់ចំពោះការបើកឡើងវិញនៅមន្ទីរពេទ្យខាងលើនេះ ដោយលើកឡើងថា «រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា ឯកឧត្តម ម៉ម ប៊ុនហេង គួរតែមានវិធានការទប់ស្កាត់បែបណា ឬក៏បណ្តែតបណ្ដោយរហូតដល់មានករណីផ្សេងៗកើតឡើង ដូចជាការស្លាប់អ្នកជំងឺ ទើបចាប់ផ្ដើមជ្រែកជើងគ្នារកខុសត្រូវ»។ (ដូចជាករណីកាត់ពោះវៀនច្រឡំថាទងសុខ)។

    ហើយមហាជនក៏មានការសង្ស័យយ៉ាងខ្លាំង ចំពោះមន្ទីរពេទ្យ មួយនេះ ដែលហ៊ានបើកដំណើរការបំពានលើកិច្ចសន្យា ដោយមិនខ្លាចញញើតច្បាប់បន្តិចទាល់តែសោះ ឬមួយក៏មានអ្នកណាម្នាក់កាងនៅពីក្រោយ ទើបបានជាហ៊ានធ្វើអ្វីស្រេចតែ អំពើចិត្ត៕

    ជុំវិញទៅហ្នឹងការចុះផ្សាយខាងលើនេះដែរ ក្រុមការងារសារព័ត៌មានយើងរងចាំការបកស្រាយបំភ្លឺពីម្ចាស់មន្ទីរពេទ្យ និងមន្ត្រីជំនាញពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ។

    ទំនាក់ទំនងការិយាល័យនិពន្ធ៖ 098906664

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ