គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    BREAKING: សម្តេចតេជោ ហ៊ុន សែន ទុកពេល ៧២ម៉ោង ឱ្យ VOD សូមទោសរឿងផ្សាយថា លោក ហ៊ុន ម៉ាណែត ចុះហត្ថលេខាផ្តល់ជំនួយទៅតួកគី ជំនួសសម្តេច, បើមិនសូមទោស ប្តឹងទៅតុលាការ

    BREAKING: សម្តេចតេជោ ហ៊ុន សែន ទុកពេល ៧២ម៉ោង ឱ្យ VOD សូមទោសរឿងផ្សាយថា លោក ហ៊ុន ម៉ាណែត ចុះហត្ថលេខាផ្តល់ជំនួយទៅតួកគី ជំនួសសម្តេច, បើមិនសូមទោស ប្តឹងទៅតុលាការ

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានទុកពេល ៧២ម៉ោង ឱ្យសារព័ត៌មាន VOD សូមទោសរឿងផ្សាយថា លោក ហ៊ុន ម៉ាណែត ចុះហត្ថលេខាផ្តល់ជំនួយ​ទៅប្រទេសតួកគី ជំនួសសម្តេច។ សម្តេចតេជោ បានប្រកាសឱ្យមេធាវីរាជរដ្ឋាភិបាល ត្រៀមរៀបចំពាក្យប្តឹងទៅកាន់តុលាការ ក្នុងករណី VOD មិនព្រមសូមទោស។

    សម្រាប់សម្តេចតេជោ ការផ្សាយនេះ មិនត្រឹមតែជារឿងរបស់ លោក ហ៊ុន ម៉ាណែត ប៉ុណ្ណោះទេ តែវាជារឿងរបស់រាជរដ្ឋាភិបាលទាំងមូលលើការគ្រប់គ្រង​ថវិកាជាតិ​។

    ជាមួយនឹងការប្រតិកម្មចំពោះការផ្សាយនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ពីរបៀបរបបនៃការប្រើប្រាស់ថវិកាជាតិ ព្រមទាំងដំណើរការនៃការផ្តល់ជំនួយទៅកាន់ប្រទេសតួកគី កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ផងដែរ។

    សម្តេចតេជោ បានបញ្ជាក់ថា ច្បាប់ និងការអនុវត្តនៅកម្ពុជា គឺមានតែនាយករដ្ឋមន្ត្រីម្នាក់គត់ មានសិទ្ធបញ្ជា​ចំណាយ​ក្រោម​ច្បាប់ថវិការជាតិ ដែលជាអគ្គមេបញ្ជាការកំពូល។ រីឯរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺជានាយអគ្គសេនាធិការសម្រាប់​ដឹកនាំ​អនុវត្ត។

    ដោយឡែកថ្នាក់ដឹកនាំផ្សេង​រាប់ទាំងឧបនាយករដ្ឋមន្ត្រី​មិន​មាន​សិទ្ធិ ឬមកលូកលាន់កិច្ចការ​នេះឡើយ​ លើកលែង​តែ​ការបញ្ជាចំណាយ​ក្នុងស្ថាប័ន​របស់​ខ្លួន​ ដែល​ច្បាប់ថវិកាផ្តល់ជូន។

    សម្រាប់ជំនួយទៅប្រទេសតួកគី សម្តេចតេជោ បានបញ្ជាក់ថា យោបល់ទីមួយ ​គឺរដ្ឋមន្ត្រីការបរទេស លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ធ្វើទៅកាន់សម្តេចនាព្រឹកថ្ងៃទី៨ ខែកុម្ភៈ វេលាម៉ោង៦៖៥៦នាទី។ បន្ទាប់មកសម្តេចបញ្ជាឱ្យប្រកាសផ្តល់ជំនួយ ១០មុឺនដុល្លារ នៅម៉ោង៧៖១២នាទីថ្ងៃដដែល។​ បន្ទាប់មកបញ្ជូនសំណេរទាំងពីរជូនលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ហើយឆ្លើយ​ទទួល​អនុវត្ត​នៅម៉ោង ៧៖១៨នាទីព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ដូចគ្នា។

    សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា «តើការចោទលើ ហ៊ុន ម៉ាណែត ជាការវាយប្រហារខាងនយោបាយ ឬជាការភាន់ច្រឡំ? ខ្ញុំទុក​ពេលឱ្យសូមទោសជា​សាធារណៈរយៈពេល ៧២ម៉ោង​​ ដោយសូមទោសរាជរដ្ឋាភិបាលផង​និងសូមទោស​ ហ៊ុន ម៉ាណែត ផង»

    សម្តេចតេជោ បានណែនាំឱ្យក្រសួងព័ត៌មានត្រូវធ្វើការជាមួយ VOD ព្រមជាមួយគ្នា ឯកឧត្តម គី តិច ប្រធានមេធាវីរាជរដ្ឋាភិបាល​ ត្រូវត្រៀមពាក្យបណ្តឹងទៅកាន់តុលាការក្នុងករណីពួកគេមិនព្រមសូមទោស។

    សម្តេចតេជោ បានបញ្ជាក់ថា «យើងមិនចង់បានអ្វីក្រៅពីភាពស្អាតស្អំ និងត្រឹមត្រូវរបស់យើងនោះឡើយ។ សូមកុំថា យើង​គំរាម​ឱ្យសោះ (សិទ្ធិរបស់អ្នកមានព្រំដែនជាមួយសិទ្ធិ​របស់អ្នកដទៃ)»

    សម្តេចតេជោ ក៏បានស្នើទៅមិត្តភក្តិបរទេស ឬសង្គមសុីវឹលមុនបញ្ចេញមតិ​សូមស្រាវជ្រាវរឿងនេះ​ជាមុនសិនទាំងអង្គហេតុ និងអង្គច្បាប់។

    ចុងក្រោយសម្តេចតេជោ បានរំលឹកនូវពាក្យដាស់តឿនរបស់សម្តេច សម្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣កន្លងទៅ គឺ «អ្នកសារព័ត៌មានកុំបំពានអ្នកដទៃកុំបំភ្លៃការពិត»។

    សូមបញ្ជាក់ថា សារព័ត៌មាន VOD កាលពីថ្ងៃទី០៩ ខែកុម្ភៈ កន្លងទៅ បានផ្សាយអត្ថបទមួយដាក់​ចំណង​ជើងថា «មន្ត្រីរដ្ឋាភិបាលថាការដែល​លោក ហ៊ុន ម៉ាណែត ដើរតួនាទីជំនួសឪពុកក្នុងការ​ផ្ដល់​ជំនួយ​ឱ្យតួកគី មិនមែនជារឿងខុសឆ្គង»

    ក្នុងអត្ថបទនេះ អ្នកសារព័ត៌មាន បានធ្វើបទសម្ភាសន៍ជាមួយ​មន្ត្រីអង្គការសង្គមស៊ីវិល និងមន្ត្រីរាជរដ្ឋាភិបាលផងដែរ ឱ្យបញ្ចេញទស្សនៈទៅតាមប្រធានបទរបស់ខ្លួន​ដូចក្នុង​ចំណង​ជើង។ ប៉ុន្តែមិនមានបង្ហាញឯកសារ ដែលបង្ហាញថា លោក ហ៊ុន ម៉ាណែត ជាអ្នកចុះហត្ថលេខាផ្តល់​ជំនួយទៅប្រទេសតួកគីនោះឡើយ។

    រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានប្រកាសផ្តល់ជំនួយ ១០ម៉ឺនដុល្លារ ទៅកាន់ប្រទេសតួកគី ដែលកំពុងរងគ្រោះ ដោយសាររញ្ជួយដី។

    ព័ត៌មានផ្តល់ជំនួយនេះ ត្រូវបានធ្វើឡើងតាមរយៈសេចក្តីប្រកាសព័ត៌មាន​របស់ក្រសួងការបរទេ​ស​កម្ពុជា ចំនួនពីរសន្លឹក។ មួយសន្លឹកជាខេមរភាសា និងមួយសន្លឹកទៀត ជាភាសាអង់គ្លេស។

    ក្នុងសេចក្តីប្រកាសព័ត៌មាននោះ មិនមានបង្ហាញការចុះហត្ថលេខាអ្វីនោះឡើយ។

    ពាក់ព័ន្ធការផ្សាយនេះ លោក ហ៊ុន ម៉ាណែត ក៏បានទាមទារឱ្យ VOD បង្ហាញឯកសារផងដែរ។ បើមិនមានឯកសារទេនោះ គឺលោកទាមទារឱ្យសារព័ត៌មាននេះផ្សាយសូមទោសជាសាធារណៈផងដែរ៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ