ឃាត់ខ្លួនអធិការរងខណ្ឌចំការមនម្នាក់ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWj9vhH6ZECNdbb0zPNnWpEhOnUEYyvSTYUpWmqFqoc2n6muG7vigsBuODhktFfk2CoF_vIJXQMRoVgdmn8bGeQD1VFMiqNB7u1xeZudA58f3z9SLtzRrI44nmlqoS15xKSyd1ztoUewXrmFOMMpLf0KalgKDFF5Mgfa3-ye0VgHDZzScbelwgvP5_/s1600/IMG_20230216_083841.jpg)
ឃាត់ខ្លួនអធិការរងខណ្ឌចំការមនម្នាក់ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន
ចេញផ្សាយនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង០៨:៤២នាទីភ្នំពេញ៖ លោកវរសេនីយ៍ទោ ហួត ពិសិដ្ឋ អធិការរងនៃអធិដ្ឋាននគរបាលខណ្ឌចំការមន ទទួលផែនការងារកិច្ចការប៉ុស្តិ៍ខណ្ឌចំការមន ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងករណីប្រើប្រាស់គ្រឿងញៀន ក្នុងទីតាំងក្រុមជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅក្នុងផ្ទះសំណាក់ចំប៉ាមាស កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣កន្លង។
ប្រតិបត្តិការនេះធ្វើឡើង ដោយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន នៅចំណុចផ្ទះសំណាក់យីហោ ចំប៉ាមាស ស្ថិតក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ក្រោយឃាត់ខ្លួនកម្លាំងជំនាញបាននាំមកកាន់មន្ទីរប្រឆាំងគ្រឿងញៀន និងធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀន ជាលទ្ធផលវិជ្ជមាន (មានសារធាតុញៀន) ហើយក៏ត្រូវបានកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន បានធ្វើការប្រគល់លោក ហួត ពិសិដ្ឋ មកការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីធ្វើការសាកសួរបន្ត ព្រមទាំងបញ្ចូនខ្លួនទៅមណ្ឌលផ្តាច់សារធាតុគ្រឿងញៀន ឱកាសខ្ញុំ ។
ជុំវិញករណីនេះ មន្ត្រីជំនាញកំពុងតែបំពេញបែបបទដើម្បីបណ្តេញលោកវរសេនីយ៍ទោ ហួត ពិសិដ្ឋ អធិការរង នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន ចេញពីក្របខណ្ឌនគរបាលជាតិផងដែរ៕
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxq3x5TtfSx0BiyaWyOyUOWKmff5OgweXg4aKX0RQPnnbyOMTiP7qEW5AQFVEilZa5cuQ3dmE2CLBpkzn-RdQWnwGe5SylJyYj0lmmNOM1EHwGZLjl4dinIbJ8uqna46DApvAhenYCKbaHDT5odYLL8hN9FMkh_1sl8wiUq9od9QzXHTxNQsjWi5SQ/s1600/330397667_5879472532172399_7087079852582416548_n.jpg)
No comments