ក្មេងទំនើងមួយក្រុមត្រូវបានកម្លាំងសមត្ថកិច្ចនគរបាល ឃាត់ខ្លួនធ្វើកិច្ចសន្យានិងការអប់រំ នៅស្រុកតាលោសែនជ័យ
ក្មេងទំនើងមួយក្រុមត្រូវបានកម្លាំងសមត្ថកិច្ចនគរបាល ឃាត់ខ្លួនធ្វើកិច្ចសន្យានិងការអប់រំ នៅស្រុកតាលោសែនជ័យ
ចេញផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង២០:១០នាទីខេត្តពោធិ៍សាត់៖ នៅវេលាម៉ោង ០៩និង៣០នាទី ព្រឹកថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចនគរបាលរដ្ឋបាលឃុំកោះស្វាយ និងឃុំផ្ទះរុង បានសហការជាមួយកម្លាំងអន្តរាគមន៍ នៃអធិដ្ឋាននគរបាលស្រុកតាលោសែនជ័យ ចុះធ្វើការបង្ក្រាបបានក្រុមក្មេងទំនើងមួយក្រុមមានគ្នាចំនួន១២នាក់។
តាមរបាយការណ៍ពីសមត្ថកិច្ច បានឲ្យសារព័ត៌មានដឹងថា ប្រតិបត្តិការនេះធ្វើឡើងបន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាន រាយការណ៍មកថាមានក្រុមក្មេងទំនើងមានគ្នា ១២នាក់ ជិះម៉ូតូ ០៦គ្រឿង បាននាំគ្នាស្រែកឡូឡាហ៊ោរកញ្ជ្រៀវតាមដងផ្លូវ ធ្វើឱ្យមានការរំខាន និងភិតភ័យដល់សុខទុក្ខប្រជាពលរដ្ឋ ភ្លាមនោះលោកវរៈសេនីយ៌ឯក អ៊ុល ហៃ អធិការនគរបាលស្រុកតាលោសែនជ័យ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានដឹកនាំកម្លាំងអន្តរាគមន៍នៃអធិការដ្ឋានចំនួន០៧នាក់ ដើម្បីសហការជាមួយសមត្ថកិច្ចមូលដ្ឋាន រហូតឈានដល់ការបង្ក្រាបទប់ស្កាត់បានជោគជ័យ។
ក្មេងទំនើងដែលសមត្ថកិច្ចឃាត់ខ្លួនដើម្បីធ្វើកិច្ចសន្យាអប់រំមាន៖
១, ឈ្មោះ វ៉ា សុខ ឃី ភេទប្រុសអាយុ ១៧ឆ្នាំ រស់នៅភូមិស្ដុកខ្ទុំឃុំផ្ទះរុង។
២, ឈ្មោះ ធឿន រចនា ភេទប្រុសអាយុ ១៧ឆ្នាំ រស់នៅភូមិស្ដុកខ្ទុំឃុំផ្ទះរុង។
៣, ឈ្មោះ សល់ រស្មី ភេទប្រុសអាយុ ២០ឆ្នាំរស់នៅភូមិទួលពង្រឃុំបាក់ចិញ្ចៀន។
៤, ឈ្មោះ សន សេន ភេទប្រុសអាយុ ១៦ឆ្នាំរស់នៅភូមិ ដប់បាត សង្កាត់លលកស។
៥, ឈ្មោះ ហេង សៀងហ៊ី ភេទប្រុសអាយុ ១៥ឆ្នាំ រស់នៅភូមិបាក់ចិញ្ចៀនឃុំបាក់ចិញ្ចៀន។
៦, ឈ្មោះ រិន មករា ភេទប្រុសអាយុ ១៥ឆ្នាំ រស់នៅភូមិសំរោងយា ឃុំព្រងិល។
៧, ឈ្មោះ អាន ពិសី ភេទប្រុសអាយុ ១៧ឆ្នាំ រស់នៅភូមិសំរោងយារឃុំព្រងិល។
៨, ឈ្មោះ អូយ មិនា ភេទប្រុសអាយុ ១៧ឆ្នាំ រស់នៅភូមិថ្លុកដង្កោឃុំផ្ទះរុង។
៩, ឈ្មោះ ហ៊ន វណ្ណៈ ភេទប្រុសអាយុ ១៥ឆ្នាំរស់នៅភូមិអូររំចង់ឃុំបាក់ចិញ្ចៀន។
១០, ឈ្មោះសមពិសិដ្ឋអាយុ ១៦ឆ្នាំ រស់នៅភូមិ ដប់បាត សង្កាត់រលកស។
១១, ឈ្មោះស៊ីម រិទ្ធី ភេទប្រុសអាយុ ១៧ឆ្នាំ រស់នៅភូមិស្ដុកខ្ទុំឃុំផ្ទះរុង។
១២, ឈ្មោះ គឹម ឌីណា ភេទប្រុសអាយុ ១៧ឆ្នាំ រស់នៅភូមិ ដប់បាតសង្កាត់លលកស។
បន្ទាប់ពីសមត្ថកិច្ចធ្វើការសួរនាំដំណើររឿងខាងលើរួច សមត្ថកិច្ចក៏បានធ្វើកំណត់ហេតុអប់រំកិច្ចសន្យា សាវតារជាតិ លើកទីមួយនឹងឲ្យអាណាព្យាបាលធានាយកទៅអប់រំបន្តនៅផ្ទះវិញ ក្នុងនោះសមត្ថកិច្ចក៏បានពន្យល់ណែនាំឲ្យយល់ដឹងនិងឲ្យគោរពតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ០៧ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជា ផងដែរ៕
No comments