គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន គាំទ្រប្រសាសន៍ឯកឧត្តម ហ៊ុន ម៉ាណែត ដែលទាមទារឱ្យសារព័ត៌មាន The Cambodia Daily បង្ហាញភ័ស្តុតាងអំពីការផ្សាយរបស់ខ្លួន

    មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន គាំទ្រប្រសាសន៍ឯកឧត្តម ហ៊ុន ម៉ាណែត ដែលទាមទារឱ្យសារព័ត៌មាន The Cambodia Daily បង្ហាញភ័ស្តុតាងអំពីការផ្សាយរបស់ខ្លួន

    ចេញផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង២០:២៦នាទី
    នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នេះ បន្ទាប់ពីការផ្សព្វផ្សាយរបស់សារព័ត៌មាន The Cambodia Daily ដែលចោទប្រកាន់ថា ឯកឧត្តម ហ៊ុន ម៉ាណែត ជាមេខ្លោងបណ្តាញរកស៊ីឈើខុសច្បាប់កាលពីពេលថ្មីៗនេះ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានឆ្លើយតបដោយទាមទារឱ្យសារព័ត៌មាននេះបង្ហាញភ័ស្តុតាង បើមិនដូច្នេះទេ ត្រូវកែសម្រួលជាបន្ទាន់។

    ពាក់ព័ន្ធនឹងករណីនេះ ឯកឧត្តម មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន ក្នុងនាមក្រសួងព័ត៌មាន បានសម្តែងនូវការគាំទ្រចំពោះប្រសាសន៍ ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ដែលបានទាមទារឱ្យសារព័ត៌មាន The Cambodia Daily នេះ បង្ហាញនូវភ័ស្តុតាង ជាអំណះអំណាងចំពោះការផ្សាយរបស់ខ្លួន។

    ឯកឧត្តម មាស សុភ័ណ្ឌ បានបន្ថែមថា សម្រាប់ក្រសួងព័ត៌មាន សារព័ត៌មាន The Cambodia Daily មិនមែនជាសារព័ត៌មាន ដែលបានបំពេញតួនាទីភារកិច្ច ដោយមានវិជ្ជាជីវៈ និងគោរពក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននោះទេ។ សារព័ត៌មានមួយនេះគ្រាន់តែជាឧបករណ៍ឃោសនាដែលបម្រើឱ្យផលប្រយោជន៍ ក្រុមអមត្តិ ឬក្រុមអគតិ ចំពោះសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែប៉ុណ្ណោះ។

    សារព័ត៌មានមួយដែលទទួលបានការជឿជាក់ គឺជាសារព័ត៌មានដែលផ្សព្វផ្សាយតែព័ត៌មានពិត មានប្រភពច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ ព្រមទាំងត្រូវគោរពឱ្យបានត្រឹមត្រូវ និងមានការទទួលខុសត្រូវខ្ពស់តាមក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន មិនមែនជាសារព័ត៌មាន ដែលផ្សព្វផ្សាយព័ត៌មាន ប្រឌិត បំភ្លៃខុសពីការពិតនោះទេ។ ម៉្យាងវិញទៀត ប្រជាជនកម្ពុជាក៏បានយល់ដឹង ជ្រួតជ្រាបអំពីភាពមិនសុចរិតរបស់សារព័ត៌មានមួយនេះ និងក៏មិនជឿតាមការញុះញង់របស់សារព័ត៌មានមួយនេះដែរ៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ