មន្ត្រីនាយកដ្ឋានព្រហ្មទណ្ឌ និងក្រុមការងារអង្គភាពការពារកុមារ (CPU) ឃាត់ខ្លួនបុរសម្នាក់ ពីបទគំរាមកំហែងចែកចាយរូបភាពអាស អាភាស"
មន្ត្រីនាយកដ្ឋានព្រហ្មទណ្ឌ និងក្រុមការងារអង្គភាពការពារកុមារ (CPU) ឃាត់ខ្លួនបុរសម្នាក់ ពីបទគំរាមកំហែងចែកចាយរូបភាពអាស អាភាស"
ផ្សាយចេញនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង២១:១៨នាទីបន្ទាយមានជ័យ៖ បុរសអាយុ៣០ឆ្នាំម្នាក់ត្រូវបានឃាត់ខ្លួនដោយមន្ត្រីនាយកដ្ឋានព្រហ្មទណ្ឌ និងក្រុមការងារអង្គភាពការពារកុមារ (CPU) បន្ទាប់ពីបានតាមដាន និងស៊ើបអង្កេតជននេះពីបទគំរាមកំហែងចែកចាយរូបភាពអាស អាភាសរបស់ក្មេងស្រីអាយុ ១៤ឆ្នាំម្នាក់ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ យប់។
ពាក់ព័ន្ធបទល្មើសដែលបានចោទ គឺបានកើតឡើងនៅក្នុងខេត្តបន្ទាយមានជ័យ កាលពីដើមខែមីនា ឆ្នាំ២០២៣ មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយ មានជ័យ និងការិយាល័យប្រឆាំងអំពើជួញដូរមនុស្ស និងការពារអនីតិជន បានធ្វើដំណើរ មកកាន់រាជធានីភ្នំពេញ ដើម្បីសហការ ស៊ើបអង្កេតទៅលើករណីនេះ រហូតឈានដល់ការឃាត់ខ្លួនមុខសញ្ញា ជនសង្ស័យ។
ជាមួយការជ្រោមជ្រែងពីអង្គភាពការពារកុមារ (CPU) នាយកដ្ឋានព្រហ្ម ទណ្ឌ និងក្រសួងមហាផ្ទៃ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ ពេលដែលគេកំពុងធ្វើដំណើរចេញទីក្រុងភ្នំពេញ តែត្រូវសមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យត្រូវបញ្ជូនទៅខេត្តបន្ទាយមានជ័យវិញ ដើម្បីបន្តការស៊ើប អង្កេតតាមនីតិវិធី។
នេះគឺជាការឃាត់ខ្លួនដ៏សំខាន់មួយសម្រាប់សង្គមយើង ហើយខ្ញុំសូមថ្លែងការអបអរសាទរទៅដល់រាល់ស្ថាប័នពាក់ព័ន្ធក្នុងការឃាត់ខ្លួនជននេះ ទាំងនេះគឺជាការបង្ហាញ និងការព្រមានដល់ រាល់បុគ្គលដែលធ្វើការចែកចាយរូបភាពអាសអាភាសរបស់កុមារ និងគំរាមកំហែងហែកកេរ្ត៍ទៅលើកុមារថា ក្រុមជំនាញយើងនឹងស្វែងរកអ្នក និងឃាត់ខ្លួនអ្នក។
ក្នុងប្រតិបត្តិការបេសកកម្មនេះ គឺជាកិច្ចសហការយ៉ាងល្អពីស្ថានប័ន្នពាក់ព័ន្ធ និងអាជ្ញាធរតាមបណ្តាខេត្តមួយចំនួន ដែលបានជ្រោមជ្រែងឲ្យមានការឃាត់ខ្លួននេះ៕
No comments