គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ហួសចិត្ត! មន្ត្រីសុរិយោដីស្រុកអង្គស្នួល លោក រស់ សុខា ហ៊ាននិយាយមើលងាយដៀលប្រមាថ ចោទប្រកាន់ប្រពន្ធខ្លួនឯង ថា ជាស្រីរកស៊ីខារ៉ាអូខេ (ស៊ីនំឲ្យលុយ)

    ហួសចិត្ត! មន្ត្រីសុរិយោដីស្រុកអង្គស្នួល លោក រស់ សុខា ហ៊ាននិយាយមើលងាយដៀលប្រមាថ ចោទប្រកាន់ប្រពន្ធខ្លួនឯង ថា ជាស្រីរកស៊ីខារ៉ាអូខេ (ស៊ីនំឲ្យលុយ)

    ចេញផ្សាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង២០:៥១នាទី
    ពិតជាគួរឲ្យហួសចិត្តខ្លាំងមែនទែន បន្ទាប់ពីបានស្តាប់សម្តីលោក រស់ សុខា មន្ត្រីសុរិយោដីស្រុកអង្គស្នួល ខេត្តកណ្ដាល ដោយបានលើកឡើងដៀលប្រមាថចោទប្រកាន់ថា ប្រពន្ធរបស់ខ្លួន ដែលដេកអោបដើមទ្រូងនិងរៀបការពេញច្បាប់ ជាស្រីរកស៊ីខារ៉ាអូខេ ជាស្រីមានគេគ្រប់គ្នាអោបថើបបានតាមចិត្ត ហើយក៏ជាស្រីដែលគាត់ធ្លាប់បានស៊ីនំឲ្យលុយ។ នេះបើយោងតាមសម្តីរបស់លោក រស់ សុខា ដែលសារព័ត៌មានយើងទទួលបាន។

    មន្ត្រីសុរិយោដីលោក រស់ សុខា រូបនេះ ក៏បានបន្ថែមដោយលើកឡើងនិងបន្តចោទប្រកាន់ ដៀលប្រមាថទៅកាន់ ទៅកាន់ស្ត្រីជាប្រពន្ធខ្លួនឯងទៀតថា «មិនមែនជាប្រពន្ធខ្លួននោះទេ គឺគ្រាន់តែជាស្រីលេងសើច និងជាស្រីកំណាន់ចិត្ត ខណៈដែលរូបលោកនិងប្រពន្ធរបស់លោកបានរៀបការជាមួយគ្នាមានកូនប្រុសចំនួនពីរនាក់ ដោយកូនទី១ អាយុជាង១ខួប និងកូនទី២ទើបតែមានអាយុជាង២ខែប៉ុណ្ណោះ។

    ការចោទពីសំណាក់លោក រស់ សុខា មន្ត្រីសុរិយោដី ប្រចាំនៅស្រុកអង្គស្នួល ខេត្តកណ្ដាល ខាងលើនេះ ប្អូនស្រីឈុំ ប៊ុនសុជាតិតា អាយុ២០ឆ្នាំ ត្រូវជាប្រពន្ធបានប្រាប់មកខាងសារព័ត៌មានយើងនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ នេះថា៖ «ដំបូងឡើយបុរសវ័យជាង៥០ឆ្នាំ លោក រស់ សុខា មន្ត្រីសុរិយោដីរូបនេះបានមកលួងលោមសុំស្នេហ៍ដោយបានប្រាប់ថាខ្លួនជាបុរសពោះម៉ាយ ថែមទាំងសុំរៀបការជាមួយនាង ដោយសន្យាថាហ្នឹងរកស៊ីចិញ្ចឹមផ្តល់ភាពកក់ក្តៅក្នុងនាមជាប្តី និងសន្យាទិញផ្ទះទិញឡានសម្រាប់ផ្តល់ឲ្យកូនៗ និងនាងជាប្រពន្ធ»។ លួងលោមរហូតបានរៀបការជាមួយគ្នាក្នុងឆ្នាំ២០២១ និងរួមរស់ជាមួយគ្នាបានចំនួន២ឆ្នាំ និងមានកូនប្រុសចំនួនពីរនាក់។

    បន្ទាប់ពីបានរួមរស់ជាមួយគ្នាបានរយៈពេល២ឆ្នាំ និងមានកូនចំនួន២នាក់ជាប់ៗគ្នា ស្រាប់តែលោក រស់ សុខា ជាប្តីខាងលើរូបនេះបានលួចទៅមានស្រី និងមិនព្រមចូលផ្ទះមើលថែទាំប្រពន្ធកូននោះទេ ទើបរហូតដល់ក្នុងខែតុលាឆ្នាំ២០២២ ប្អូនស្រី ឈុំ ប៊ុនសុជាតិតា ក៏បានទៅតាមទាន់នៅជាមួយស្រីស្នេហ៍ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ថែមទាំងបានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់មន្ត្រីមូលដ្ឋាន ហៅទៅជួយសម្របសម្រួលថែមទៀតផង។

    ដោយសារតែការដៀលប្រមាទមើលងាយចោទប្រកាន់និងមិនមានភាពទទួលខុសត្រូវរបស់លោក រស់ សុខា មន្ត្រីសុរិយោដីស្រុកអង្គស្នួល រូបនេះ ប្អូនស្រី ឈុំ ប៊ុនសុជាតិតា ក៏បានបានដាក់ពាក្យបណ្តឹងប្តឹងទៅកាន់អាជ្ញាធរស្រុកអង្គស្នួល ប្តឹងឈ្មោះ រស់ សុខា ដើម្បីសុំលែងលះគ្នាទៅតាមផ្លូវច្បាប់និងសុំទាមទារអាហារកិច្ចចិញ្ចឹមកូន។

    ជុំវិញទៅនិងករណីខាងលើនេះដែរ ក្រុមការងារសារព័ត៌មានយើងក៏បានធ្វើការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទទៅកាន់ លោក រស់ សុខា តួនាទីជាមន្ត្រីសុរិយោដីស្រុកអង្គស្នួលខេត្តកណ្ដាលដើម្បីសុំការបំភ្លឺបន្ថែមប៉ុន្តែទូរស័ព្ទខលចូលជាច្រើនដងគ្មានអ្នកទទួលនោះទេ។

    ករណីនេះប្អូនស្រី ឈុំ ប៊ុនសុជាតិតា ជាភរិយា ក៏បានស្នើសុំឱ្យអាជ្ញាធរ និងថ្នាក់ដឹកនាំគ្រប់ស្ថាប័នពាក់ព័ន្ធ មេត្តាជួយអន្តរាគមន៍បើកការស៊ើបអង្កេតពីសម្តីរបស់លោក រស់ សុខា មន្ត្រីសុរិយោដីស្រុកអង្គស្នួល ដែលបានដៀលប្រមាថមើលងាយមើលថោកនិងចោទប្រកាន់យ៉ាងធ្ងន់ធ្ងរមកកាន់ប្អូនស្រីជានារីម្នាក់ដែលជាប្រពន្ធការពេញច្បាប់់ ថែមទាំងមានកូនតូចក្នុងបន្ទុកចំនួនពីរនាក់៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ