សមត្ថកិច្ចចុះបង្ក្រាបទប់ស្កាត់ ករណីលេងល្បែងស៊ីសងខុសច្បាប់ ក្នុងមូលដ្ឋាន
សមត្ថកិច្ចចុះបង្ក្រាបទប់ស្កាត់ ករណីលេងល្បែងស៊ីសងខុសច្បាប់ ក្នុងមូលដ្ឋាន
ចេញផ្សាយនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១០:៣០នាទីនារសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១៣ និង ២០នាទី កម្លាំងសមត្ថកិច្ចនគរបាលស្រុកតាលោសែនជ័យ បានចុះបង្ក្រាបទប់ស្កាត់ករណីលេងល្បែងស៊ីសងខុសច្បាប់ (លេងបៀរ) នៅចំណុចស្នាច់ស្ថិតនៅភូមិសំសាន្ត ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋរាយការណ៍មកសមត្ថកិច្ច អំពីករណីលេងល្បែងស៊ីសងខុសច្បាប់និងស្នើសុំឱ្យមានការបង្ក្រាបទប់ស្កាត់ ភ្លាមនោះលោក វរសេនីយ៍ឯក អ៊ុល ហៃ អធិការនគរបាលស្រុកតាលោសែនជ័យនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដឹងនាំកម្លាំងអន្តរាគមន៍សហការជាមួយសមត្ថកិច្ចមូលដ្ឋានចុះទៅបង្ក្រាបទីតាំងលេងល្បែងស៊ីសងខុសច្បាប់ (បៀរ) មួយកន្លែង ស្ថិតនៅផ្ទះឈ្មោះ សេង ពៅ ភេទស្រី អាយុ ៦១ឆ្នាំ នៅចំណុចស្នាច់ស្ថិតនៅភូមិសំសាន្ត ឃុំតាលោ ស្រុកតាលោសែនជ័យ។
លទ្ធផលបង្រ្កាបបានមនុស្សចំនួន០៥នាក់
១. ឈ្មោះ សេង ពៅ ភេទស្រី អាយុ៦១ឆ្នាំ រស់នៅភូមិសំសាន្ត ឃុំតាលោ ស្រុកតាលោសែនជ័យ (ម្ចាស់ផ្ទះ)
២. ឈ្មោះ គឹម សុភា ភេទស្រី អាយុ ៣៥ឆ្នាំ រស់នៅភូមិសំសាន្ត ឃុំតាលោ ស្រុកតាលោសែនជ័យ
៣. ឈ្មោះ ជួន ដេ ភេទស្រី អាយុ២៨ឆ្នាំ រស់នៅភូមិសំសាន្ត ឃុំតាលោ ស្រុកតាលោសែនជ័យ
៤. ឈ្មោះ ស៊ន មាស ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិសំសាន្ត ឃុំតាលោ ស្រុកតាលោសែនជ័យ
៥. ឈ្មោះ កាន់ គីមឡាង ភេទស្រី អាយុ២០ឆ្នាំ រស់នៅភូមិសំសាន្ត ឃុំតាលោ ស្រុកតាលោសែនជ័យ ។
ដកហូតវត្ថុតាង
-បៀរចំនួន ១០៤សន្លឹក-កម្រាលភួយចំនួន ០១ ចំពោះមនុស្សនិងវត្ថុតាងខាងលើសមត្ថកិច្ចយើងបានយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលតាលោ ដើម្បីធ្វើកិច្ចសន្យាអប់រំបញ្ឃប់លេងល្បែងសុីសងខុសច្បាប់តទៅទៀត៕
No comments