ប៉ូលិសចរាចរណ៍មួយក្រុម កំពុងតែរង់ការចោទប្រកាន់ ពី ប្រជាពលរដ្ឋ ពាក់ព័ន្ធឃាត់រថយន្ត ទារលុយ ១០០០ ដុល្លារអាមេរិក
ប៉ូលិសចរាចរណ៍មួយក្រុម កំពុងតែរង់ការចោទប្រកាន់ ពី ប្រជាពលរដ្ឋ ពាក់ព័ន្ធឃាត់រថយន្ត ទារលុយ ១០០០ ដុល្លារអាមេរិក
ចេញផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១១:១៤នាទីមិនដឹងជាការពិតយ៉ាងណាយ៉ាងណីនោះទេ! ប៉ូលិសចរាចរណ៍មួយក្រុម គោលដៅត្រង់ចំណុចស្តុបថៃហ្គឺ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កំពុងតែរង់ការចោទប្រកាន់ពីប្រជាពលរដ្ឋ ពាក់ព័ន្ធទៅនឹងការឃាត់រថយន្ត ទារលុយចំនួន១០០០ដុល្លារអាមេរិក។ នេះបើកយោងតាមប្រភពដែលសារព័ត៌មានយើងទើបទទួលបាន។
ដោយយោងតាមគណនីហ្វេសប៊ុកឈ្មោះ បងតិច បានបង្ហោះសារដោយភ្ជាប់មកជាមួយរូបភាព ប៉ូលិសចរាចរណ៍ ដោយមានខ្លឹមសារថា៖ «នាងខ្ញុំជាម្ចាស់ឡានមានការមិនពេញចិត្តជាខ្លាំងកាលពីរថ្ងៃទី២០ខែមិនាឆ្នាំ២០២៣ បងប្រុសរបស់នាងខ្ញុំបានខ្ចីឡានពីរនាងខ្ញុំទៅភ្នំពេញ លុះធ្វេីដំណេីរទៅដល់ស្ដុបថៃកឺសង្កាត់ព្រែកឯង រាជធានីភ្នំពេញ មានប៉ូលិស១ក្រុមបានឃាត់ឡានរបស់នាងខ្ញុំហេីយសុំមេីលបណ្ណ័បេីកបរ លុះខាងប៉ូលិសមេីលរួចហេីយគាត់បានប្រាប់បងប្រុសនាងខ្ញុំថាឡានរបស់នាងខ្ញុំប្រេីប្រាស់ឯកសារក្លែងក្លាយ ១ឈៀក ២ស្លាកលេខ ៣ លតាបត្រ័ ៤ នឹងពន្ធប្រចាំឆ្នាំ សុទ្ធតែក្លែងក្លាយទាំងឣស់ ហេីយបានបង្កាប់ឣោយបងប្រុសខ្ញុំប្រគល់ប្រាក់១០០០$ឣោយទៅគាត់ទេីបគាត់ឣោយរថយន្តមកវិញ បងប្រុសនាងខ្ញុំសុំឣោយគាត់៥០០០០រៀល តែខាងប៉ូលិសមិនព្រមលុះឣស់រយះពេលជាច្រេីនម៉ោងខាងប៉ូលិសក៏បានទាប្រាក់១៣៥$ពីរបងប្រុសនាងខ្ញុំ ដោយសារបងប្រុសខ្ញុំគាត់ប្រញ៉ាបទៅធ្វេីបុណ្យគាត់ក៏ព្រមឣោយ ហេីយពេលនោះក្រុមប៉ូលិសក៏បានប្រាប់បងប្រុសនាងខ្ញុំថាហាមបង្ហោះរូបពួកគាត់តាមបណ្តាញ់សង្គម នាងខ្ញុំសុំសួរទៅខាងលោកប៉ូលិសវិញថា សំឣាងទៅលេីឣ្វីដែលថារថយន្តរបស់ខ្ញុំប្រេីប្រាស់ឯកសារក្លែងក្លាយ ហេីយលុយចំនួន១៣៥$ដែលយកពីរបងខ្ញុំផាកពិន័យទៅលេីបទឣ្វី បេីគ្មានបទល្មេីសទេ សូមប្រគល់លុយ១៣៥$ ឣោយមកខ្ញុំវិញ បេីមិនចង់វែងឆ្ងាយទៅមុខទៀត 012897216 098397899»។
ពាក់ព័ន្ធទៅនឹងការបង្ហោះសារខាងលើនេះ កំពុងតែត្រូវបានអ្នកលេងតាមបណ្តាញសង្គមហ្វេសប៊ុកផ្ទុះកំហឹងនាំគ្នាធ្វើការស៊ែល ចែករំលែកតៗគ្នាឡើងភ្លូកទឹកភ្លូកដីនិងខមមិនរិះគន់ ជេរ ដៀល ប្រមាថ ទៅកាន់ប៉ូលិសទាំងនោះ យ៉ាងចាស់ដៃ ដោយមានមតិខ្លះលើកឡើងថា សកម្មភាពបែបនេះគឺជាសកម្មភាព ចោរស្របច្បាប់ ហើយខ្លះទៀតលើកឡើងថា ករណីនេះគឺជាករណីដដែលៗ ខ្លះទៀតថា ខ្វះលុយចូលktvចឹងមានតែរកក្រៅ រហូតដៀលថា ពួកអាចោរនរកទៀតផងក៏មាន។
ទោះបីជាយ៉ាងណា ពាក់ព័ន្ធទៅនឹងករណីខាងលើនេះ មហាជនជាច្រើននៅមិនទាន់មានការបំភ្លឺណាមួយពីសំណាក់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅឡើយនោះទេ៕
No comments